|
ឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen Thien Nhan បានធ្វើអធិបតីកិច្ចប្រជុំ។ |
VOV-នាព្រឹកថ្ងៃទី១៩កក្កដានៅទីស្ដីការរដ្ឋាភិបាលវៀតណាម ក្រុម
ប្រឹក្សាជាតិអំពីអភិវឌ្ឍន៍ចីរភាពនិងលើកកំពស់សម័ត្ថិភាពប្រកួតប្រជែងបាន
ប្រជុំលើកទី១។ ឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen Thien Nhan បានធ្វើ
អធិបតីកិច្ចប្រជុំ។ ក្រុមប្រឹក្សាជាតិអំពីអភិវឌ្ឍន៍ចីរភាពនិងលើកកំពស់
សម័ត្ថិភាពប្រកួតប្រជែងមានភារកិច្ចសេនាធិការពិគ្រោះជួយរដ្ឋាភិបាល នាយករដ្ឋមន្ត្រីរដ្ឋាភិបាលបញ្ជាណែនាំកសាងនិងអនុវត្តយុទ្ធសាស្ត្រគោលនយោបាយកម្មវិធីភារកិច្ចនិងសកម្មភាពអំពីអភិវឌ្ឍន៍ចីរភាពនិងលើកកំពស់
សម័ត្ថភាពប្រកួតប្រជែង។ ភារកិច្ចអាទិភាពផ្សេងទៀតរបស់ក្រុមប្រឹក្សាគឺឃ្លាំ
មើលវាយតំលៃការអនុវត្តគោលដៅអភិវឌ្ឍន៍ចីរភាពតាមទិសដៅយុទ្ធសាស្ត្រ
អភិវឌ្ឍន៍ចីរភាពនៅវៀតណាមដែលបាននាយករដ្ឋមន្ត្រីអនុម័ត្ត។ ពិភាគ្សាអំពី
ខ្លឹមសារនេះបណ្ដាដំណាងបានឯកភាពថាការកំណត់ទិសអាទិភាព សំដៅអភិវឌ្ឍន៍ចីរភាពប្រទេសជាតិក្នុងដំណាក់កាល២០១១-២០២០គឺប្រមូលផ្តុំរក្សាកំណើនសេដ្ឋកិច្ចចីរភាពអនុវត្តកំណើនបៃតងជាជំហានៗអភិវឌ្ឍន៍ថាមពល ស្អាតនិងថាមពលកកើតឡើងវិញ៕