សម័យប្រជុំលើកទី១០ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានបិទបញ្ចប់ប្រកបដោយជោគជ័យ

(VOVWORLD) - ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើឲ្យ ស្ថាប័ននានាអនុវត្តច្បាប់ស្ដីពីការផ្សព្វផ្សាយឯកសារគតិយុត្តយ៉ាងម៉ត់ចត់ ហើយស្នើឱ្យរដ្ឋាភិបាលចំណាយពេលវេលាបន្ថែមទៀតលើការសុក្រិតរបៀបរបប។
សម័យប្រជុំលើកទី១០ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានបិទបញ្ចប់ប្រកបដោយជោគជ័យ - ảnh 1ទិដ្ឋភាពនៃសម័យប្រជុំ (រូបថត៖ VNA)

បន្ទាប់ពីរយៈពេលមួយសប្តាហ៍ធ្វើការមក នារសៀលថ្ងៃទី ២៦ មេសា នៅទីក្រុងហាណូយ ក្រោមអធិបតីភាពប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបិទសម័យប្រជុំលើកទី១០។

អញ្ជើញថ្លែងមតិបិទសម័យប្រជុំ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើឲ្យ ស្ថាប័ននានាអនុវត្តច្បាប់ស្ដីពីការផ្សព្វផ្សាយឯកសារគតិយុត្តយ៉ាងម៉ត់ចត់ ហើយស្នើឱ្យរដ្ឋាភិបាលចំណាយពេលវេលាបន្ថែមទៀតលើការសុក្រិតរបៀបរបបដោយផ្តល់យោបល់ឱ្យបានហ្មត់ចត់លើបញ្ហាសំខាន់ៗ ឬបញ្ហានានាដែលមានមតិផ្សេងៗគ្នា មុននឹងដាក់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងរដ្ឋសភា។

ប្រធានរដ្ឋសភា លោក Vuong Dinh Hue ក៏បានស្នើឱ្យខុទ្ទកាល័យរដ្ឋសភារៀបចំព័ត៌មាន ឯកសារ ការឃោសនាព័ត៌មាន និងលក្ខខ័ណ្ឌនានា ដើម្បីបម្រើឱ្យបានល្អបំផុត សម័យប្រជុំលើកទី ៣ រដ្ឋសភានីតិកាលទី ១៥ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ នាថ្ងៃទី ២៣ ឧសភាខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ