សម័យប្រជុំលើកទី១០ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានីតិកាលទី១៤ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី២៦ ខែមេសា

(VOVWORLD) - ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានចូលរួមនិងថ្លែងសុន្ទរកថាបើក ហើយរួមជាមួយបណ្តាអនុប្រធានរដ្ឋសភាផ្លាស់ប្តូរវេនដឹកនំាសម័យប្រជុំ។

សម័យប្រជុំលើកទី១០ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានីតិកាលទី១៤ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី២៦ ខែមេសា - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue នឹងចូលរួម និងថ្លែងសុន្ទរកថាបើក (រូបថត៖ Doan Tan/TTXVN)

ការិយាល័យរដ្ឋសភា នៅថ្ងៃទី១៣ ខែមេសា បានឲ្យដឹងថា សម័យប្រជុំលើកទី ១០ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងបើកនៅថ្ងៃទី១៤ ខែមេសា ហើយគ្រោងនឹងបិទនៅថ្ងៃទី២៦ ខែមេសា។ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានចូលរួមនិងថ្លែងសុន្ទរកថាបើក ហើយរួមជាមួយបណ្តាអនុប្រធានរដ្ឋសភាផ្លាស់ប្តូរវេនដឹកនំាសម័យប្រជុំ។

នៅក្នុងកិច្ចប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងផ្តល់យោបល់លើការងារបង្កើតច្បាប់និងបណ្តាបញ្ហាសេដ្ឋកិច្ចសង្គម; ផ្តល់យោបល់លើសំណើកម្មវិធីត្រួតពិនិត្យរបស់រដ្ឋសភានិងគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ឆ្នាំ២០២៣; របាយការណ៍ស្តីពីលទ្ធផលត្រួតពិនិត្យប្រធានបទ "ការអនុវត្តគោលនយោបាយនិងច្បាប់ស្តីពីការងារធ្វើផែនការចាប់តាំងពីច្បាប់ផែនការចូលជាធរមាន"; របាយការណ៍របស់រដ្ឋាភិបាលស្តីពីលទ្ធផលនៃការអនុវត្តការសន្សំសំចៃ និងការប្រឆាំងការខ្ជះខ្ជាយក្នុងឆ្នាំ ២០២១។

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក៏នឹងផ្តល់យោបល់លើការរៀបចំសម័យប្រជុំរដ្ឋសភាលើកទី៣; ពិចារណានិងសម្រេចលើចំនួនសមាជិកនៃគណៈកម្មាធិការលទ្ធកម្មនៃអយ្យការប្រជាជនកំពូល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ