សម័យប្រជុំលើកទី១០ រដ្ឋសភាវៀតណាមនីតិកាលទី១៣បានបើកនៅទីក្រុងហាណូយ
|
សម័យប្រជុំលើកទី១០ រដ្ឋសភាវៀតណាមនីតិកាលទី១៣បានបើកនៅទីក្រុងហាណូយ |
(VOV)_សម័យប្រជុំលើកទី១០ រដ្ឋសភាវៀតណាមនីតិកាលទី១៣បានបើក
ដ៏មហោឡារឹក នាព្រឹកថ្ងៃទី២០ តុលា នៅទីក្រុងហាណូយ ដោយមានការចូលរួម
របស់អគ្គលេខាបក្សកម្មុយនីស្តវៀតណាម លោក Nguyen Phu Trong ប្រធានរដ្ឋ
លោក Truong Tan Sang ប្រធានរដ្ឋសភា លោក Nguyen Sinh Hung នាយករដ្ឋមន្ត្រី
លោក Nguyen Tan Dung និងថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋសភា រដ្ឋាភិបាល គណៈកម្មា
ធិការមជ្ឈឹមរណសិរ្យមាតុភូមិវៀតណាម និងដំណាងអង្គការអន្តរជាតិមួយចំនួន។
ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានសង្កត់
ធ្ងន់ថា៖ សម័យប្រជុំលើកនេះត្រូវសម្រេចបរិមាណការងារជាច្រើន និងមានសារសំ
ខាន់។ លោក Nguyen Sinh Hung បានអោយដឹងថា៖
“ រដ្ឋសភាបានពិនិត្យមើល អនុម័តលើគំរោងច្បាប់ចំនួន១៨ សេចក្ដីសម្រេច
និងផ្តល់មតិចំពោះគំរោងច្បាប់ចំនួន៨ទៀត។ ដោយមានស្មារតីគោរពច្បាប់យ៉ាង
ដាច់ខាត់ រដ្ឋសភានឹងប្រមូលផ្តុំពិភាក្សា ពិនិត្យមើល អនុម័តលើគំរោងច្បាប់ ក្រម
ច្បាប់សំខាន់ៗ ដើម្បីបន្តសម្រេចប្រព័ន្ធច្បាប់ ការពារយុត្តិធម៌ ការពារសិទ្ធិមនុស្ស
សិទ្ធិប្រជាពលរដ្ឋ កែលំអររបៀបរបបសេដ្ឋកិច្ចទីផ្សារ ពង្រឹងការពារជាតិសន្តិសុខ
សណ្ដាប់ធ្នាប់សង្គម។ ”
នៅសម័យប្រជុំលើកនេះ រដ្ឋសភាក៏បានពិនិត្យមើលបណ្ដារបាយការណ៍ស្ដី
អំពីលទ្ធផលអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងថវិការដ្ឋក្នុងឆ្នាំ ២០១៥
និងផែនការអភិវឌ្ឍន៍ សង្គម គំរោងថវិការដ្ឋក្នុងឆ្នាំ ២០១៦ផ្តល់មតិទៅលើរបាយ
ការណ៍របស់រដ្ឋាភិបាលអំពីលទ្ធផលអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុង
រយៈពេល៥ឆ្នាំ ពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៥ ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម
ក្នុងរយៈ ពេល៥ឆ្នាំ ពីឆ្នាំ២០១៦ដល់ឆ្នាំ ២០២០។
ក្នុងសម័យប្រជុំលើកនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan
Dung ក៏បានថ្លែងរបាយការណ៍ស្ដីអំពី៖ ស្ថានភាពសេដ្ឋកិច្ច សង្គម ឆ្នាំ២០១៥
និងរយៈពេល៥ឆ្នាំគឺពីឆ្នាំ ២០១១-ដល់២០១៥ និងទិសដៅ ភារកិច្ចរយៈពេល
៥ឆ្នាំពីឆ្នាំ ២០១៦-ដល់ឆ្នាំ២០២០ និងឆ្នាំ ២០១៦៕