សម័យប្រជុំលើកទី១៩គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានបញ្ចប់។
(VOV) /  
|
សម័យប្រជុំលើកទី១៩គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានបញ្ចប់។ (vov.vn) |
VOV-ក្រោយរយៈពេលជិត៣ថ្ងៃធ្វើការ នាព្រឹកថ្ងៃទី១២កក្កដា គណៈ
កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានបញ្ចប់សម័យប្រជុំលើកទី១៩។ ថ្លែង
មតិបញ្ចប់សម័យប្រជុំ អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong បានសំណូមពរបណ្ដាស្ថាប័នតាក់តែងនិងស្ថាប័នទាក់ទិនប្រមូលកែលំអរបណ្ដា
ខ្លឹមសារដែលបានពិភាគ្សានៅសម័យប្រជុំ សុក្រិដ្ឋបណ្ដាពង្រាងច្បាប់សេចក្តីសំរេចចិត្តដាក់ជូនរដ្ឋសភា។ មុននោះគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបាន
ផ្ដល់មតិអំពីពង្រាងសេចក្តីសំរេចចិត្តធ្វើវិសោធនកម្មបំពេញបន្ថែមសេចក្តីសំរេចចិត្តមួយចំនួនទាក់ទិនដល់ការទទួលជួបពលរដ្ឋទទួលដោះស្រាយលិខិត ពាក្យបណ្ដឹងតវ៉ាបណ្ដឹងបរិហារស្នើរនិងការឃ្លាំមើលការដោះស្រាយបណ្ដឹងតវ៉ា
បណ្ដឹងបរិហាររបស់ពលរដ្ឋ។ លោក Phung Quoc Hien ប្រធានគណៈកម្មាធិការ
ហិរញ្ញវត្ថុ-ថវិការរដ្ឋរបស់រដ្ឋសភាបានលើកមតិថា៖
“ដើម្បីធានាការឯកភាពរវាងសេចក្តីសំរេចចិត្តនេះជាមួយប្រព័ន្ធច្បាប់ ពិសេសគឺប្រព័ន្ធច្បាប់នាពេលខាងមុខយើងមានការកែលំអរ ឧទាហរណ៍ដូចជារដ្ឋធម្មនុញ្ញ
និងច្បាប់រៀបចំសកម្មភាពរបស់រដ្ឋសភា ប្រសិនបើយើងអនុម័តលើសេចក្តីសំរេច
ចិត្តនេះ ជីវភាពរស់នៅរបស់សេចក្តីសំរេចចិត្តនេះត្រឹមតែក្នុងរយៈពេលប្រមាណ១
ឆ្នាំប៉ុណ្ណោះ។ តាមខ្ញុំថា យើងបន្តស្រាវជ្រាវឲ្យជ្រាលជ្រៅជាង ដល់ពេលណាមានលក្ខណៈគ្រប់គ្រាន់ មានមូលដ្ឋានច្បាប់នោះ ទើបចេញសេចក្តីសំរេចចិត្តនឹងធានា
ជាង៕”
-VOV