សម័យប្រជុំលើកទី២ នៃរដ្ឋសភាកម្ពុជា នីតិកាលទី៧

(VOVWORLD) -ខ្លឹមសារសំខាន់ៗចំនួនពីរក្នុងរបៀបវារៈនៃសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ រួមមាន ព្រះរាជសាររបស់ព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តម សីហមុនី ក្នុងឱកាស បើកសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ និងរបាយការណ៍ស្តីពីលទ្ធផលការងារ របស់រដ្ឋសភាចាប់ពីថ្ងៃទី ១ ខែមករាដល់ថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៤។

សម័យប្រជុំលើកទី២ នៃរដ្ឋសភាកម្ពុជា នីតិកាលទី៧ - ảnh 1ទិដ្ឋភាពនៃសម័យប្រជុំលើកទី១ រដ្ឋសភាកម្ពុជា នីតិកាលទី៧។ (រូបថតឯកសារ៖ AKP/VNA)
នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១ ខែមេសា រដ្ឋសភាកម្ពុជានីតិកាលទី៧ បានបើកសម័យប្រជុំលើកទី២ ក្រោមអធិបតីភាពសម្ដេច ឃួន សុដារី ប្រធានរដ្ឋសភា។ ខ្លឹមសារសំខាន់ៗចំនួនពីរក្នុងរបៀបវារៈនៃសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ រួមមាន ព្រះរាជសាររបស់ព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តម សីហមុនី ក្នុងឱកាស បើកសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ និងរបាយការណ៍ស្តីពីលទ្ធផលការងារ របស់រដ្ឋសភាចាប់ពីថ្ងៃទី ១ ខែមករាដល់ថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៤។
រដ្ឋសភាកម្ពុជា ប្រារព្ធសម័យប្រជុំពីរដងក្នុងមួយឆ្នាំ ដែលសម័យប្រជុំនីមួយៗ ប្រព្រឹត្តទៅក្នុងរយៈពេលយ៉ាងហោចណាស់ ៣ ខែ។ ក្នុងសម័យប្រជុំនីមួយៗ រដ្ឋសភា កម្ពុជាតែងតែអនុវត្តន៍យ៉ាងសកម្មនូវមុខងាររបស់ខ្លួន រួមទាំងមុខងារនីតិប្បញ្ញត្តិ មុខងារត្រួតពិនិត្យការអនុវត្តច្បាប់ គោលនយោបាយ និងមុខងារតំណាងឲ្យ ប្រទេសជាតិនិងប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ