សម័យប្រជុំលើកទី២៣គណៈកម្មការអចិន្ត្រៃយ៍រដ្ឋសភាបានប្រារព្ធជាផ្លូវការ

(VOVWORLD) -នាព្រឹកថ្ងៃទី១០ខែមេសា នៅវិមានរដ្ឋសភា ក្រោមអធិបតីរបស់ប្រធានរដ្ឋសភា  លោកស្រី Nguyen Thi Kim Ngan គណៈកម្មការអចិន្ត្រៃយ៍រដ្ឋសភាបានប្រារព្ធសម័យប្រជុំលើកទី២៣។ 
សម័យប្រជុំលើកទី២៣គណៈកម្មការអចិន្ត្រៃយ៍រដ្ឋសភាបានប្រារព្ធជាផ្លូវការ - ảnh 1ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញជាអធិបតីនិងថ្លែងមតិបើកកិច្ចប្រជុំលើកទី២៣គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម 

អញ្ជើញថ្លែងមតិបើកកិច្ចប្រជុំនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានឲ្យដឹងថា៖ នាពេលកន្លងទៅ រដ្ឋាភិបាល បានស្នើដាក់បំពេញបន្ថែមចូលរបៀបវារៈនៃកិច្ចប្រជុំលើកទី២៣នេះនូវគម្រោង ច្បាប់ចំនួន៤។ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញផ្តល់ អនុសាសន៍ថា៖

        “គណៈកម្មការអចិន្ត្រៃយ៍រដ្ឋសភាស្នើឲ្យរដ្ឋាភិបាល គប្បីផ្តោតការយកចិត្ត ទុកដាក់ បញ្ជាណែនាំឲ្យក្រសួងស្ថាប័នទាក់ទិននានា ដកបទពិសោធន៍ឲ្យបាន ត្រឹមត្រូវ ដើម្បីរួមសហការជាមួយស្ថាប័នទាក់ទិននានារបស់រដ្ឋសភា ធានាគុណ ភាពលឿនត្រៀមរៀបចំនូវខ្លឹមសារមុននឹងដាក់ជូនគណៈកម្មការអចិន្ត្រៃយ៍រដ្ឋ សភាចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំ ជៀសវាងការកែទម្រង់បំពេញ បន្ថែមដូចកន្លងទៅ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ