សម័យប្រជុំលើកទី២៥ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម

សម័យប្រជុំលើកទី២៥ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម - ảnh 1
សម័យប្រជុំ១នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម​(nguyentandung)

(VOV)_ សម័យប្រជុំលើកទី២៥ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា​វៀត​ណាម  នីតិកាលទី១៣ នឹងបើកនាព្រឹកថ្ងៃទី ២០ កុម្ភះ។ ត្រូវបាន​ប្រព្រឹត្តទៅក្នុងរយៈពេល ២ថ្ងៃ ខ្លឹមសារនៃកិច្ចប្រជុំលើកនេះ បានប្រមូល​ផ្តុំ​ចូលក្នុងការងារកសាងច្បាប់។ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា​នឹងផ្តល់​មតិទៅលើបញ្ហាធំៗ ដែលនៅមានមតិ
ខុស គ្នា ដូចជាបណ្ដាគំរោង៖ច្បាប់​ការពារបរិស្ថាន (ធ្វើវិសោធនកម្ម) ច្បាប់សំណង់  (ធ្វើវិសោធនកម្ម) …។ល។

          នៅទីនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមនឹងផ្តល់មតិ​ចំពោះ របាយការណ៍របស់ចៅក្រមតុលាកាប្រជាជនកំពូល  ផ្តល់មតិចំពោះ​របាយការណ៍អំពី ការអនុវត្តសេចក្ដីសម្រេចចិត្ត ស្ដីពី ការបោះឆ្នោតទំនុកទុកចិត្តចំពោះបណ្ដាអ្នកកាន់
ដំណែងដោយរដ្ឋសភា ក្រុមប្រឹក្សារប្រជាជនបោះឆ្នោតឬអនុម័ត និងសម្រេចចិត្តខ្លឹម
សារសំខាន់មួយចំនួនផ្សេងៗទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ