សម័យប្រជុំលើកទី៣ រដ្ឋសភានីតិកាលទី១៥ បានប្រារព្ធឡើងនៅព្រឹកថ្ងៃទី២៣ ឧសភា
(VOVWORLD) - សម័យប្រជុំលើកទី៣ នៃរដ្ឋសភានីតិកាលទី១៥ នឹងបានប្រារព្ធឡើងនៅវិមានរដ្ឋសភា ទីក្រុងហាណូយ នាព្រឹកថ្ងៃទី២៣ ឧសភា។
រូបថត៖ TTXVN |
ក្នុងរយៈពេលកន្លងមក គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា រដ្ឋាភិបាល ក្រុមប្រឹក្សាជនជាតិ គណៈកម្មា ធិការនានានៃរដ្ឋសភា គណៈ ប្រតិភូរដ្ឋសភា សមាជិក សមាជិការ សភា និងស្ថាប័នពាក់ព័ន្ធដទៃទៀត អង្គការ បុគ្គល និងទីភ្នាក់ងារពាក់ព័ន្ធបានរៀបចំយ៉ាងប្រញាប់ប្រញាល់នូវខ្លឹមសារដើម្បីដាក់ជូនរដ្ឋសភាធ្វើការពិនិត្យ និងចេញសេចក្តីសម្រេចក្នុងសម័យប្រជុំនេះ។
មុននឹងបើកសម័យប្រជុំ ថ្នាក់ដឹកនាំបក្ស រដ្ឋ រណសិរ្សមាតុភូមិវៀតណាម សមាជិក សមាជិការរដ្ឋសភាអញ្ជើញដាក់កម្រងផ្កា និងបានទៅគោរពវិញ្ញាណក្ខន្ធលោកប្រធាន ហូជីមិញ។ សម័យប្រជុំបានបើកដំណើរការនៅម៉ោង៩ ព្រឹក នៅសាលប្រជុំ Dien Hong វិមានរដ្ឋសភា ហើយបានផ្សាយផ្ទាល់តាមរយៈវិទ្យុសម្លេងវៀតណាម ទូរទស្សន៍វៀតណាម និងទូរទស្សន៍រដ្ឋសភាជាតិ ដើម្បីឲ្យអ្នកបោះឆ្នោត និងប្រជាជនទូទាំងប្រទេសបានតាមដានផងដែរ៕