|
សម័យប្រជុំលើកទី៣នៃរដ្ឋសភាវៀតណាមនីតិកាលទី13បានបើកនាព្រឹកថ្ងៃទី21ឧសភានៅ
រដ្ឋធានីហាណូយ។ |
(Vovworld) សម័យប្រជុំលើកទី៣នៃរដ្ឋសភាវៀតណាមនីតិកាលទី13បានបើក នាព្រឹកថ្ងៃទី21ឧសភានៅរដ្ឋធានីហាណូយ។តាមគំរោងសម័យប្រជុំដំណើរការ
ក្នុងរយះពេល1ខែ។អញ្ចើញចូលរួមពិធីបើកសម័យប្រជុំមានអគ្កលេខាបក្ស
កុម្មុនីស្តវៀតណាម Nguyen Phu Trong ប្រធានរដ្ឋ TruongTan Sang
នាយករដ្ឋមន្រ្តីNguyen Tan Dung ប្រធានរដ្ឋសភាNguyen Sinh Hungនិងអតីត
ថ្នាក់ដឹកនាំរបស់បក្ស រដ្ឋ រដ្ឋាភិបាល និងរដ្ឋសភា។មុនពេលបើកសម័យប្រជុំ
បណ្តាសមាជិកសភាបានទៅគោរពវិញ្ញាណខ័ន្ធលោកប្រធានហូជីមិញនៅ
ប្រាំងដំកល់សព។ ថ្លែងមតិបើកសម័យប្រជុំ ប្រធានរដ្ឋសភាNguyen Sinh Hung
បានលើកច្បាស់ថា ក្នុង សម័យប្រជុំលើកនេះរដ្ឋសភាពិនិត្យមើលរបាយណ៍
បំពេញស្តីពីលទ្ធផលអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងថវិការរដ្ឋឆ្នាំ2011។រដ្ឋសភាក៍ពិនិត្យមើលការលាតត្រដាងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងថវិការរដ្ឋក្នុងប៉ុន្មានខែដើមឆ្នាំ2012និងគំរោងការរៀបចំរចនា-សម្ព័ន្ឋសេដ្ឋកិច្ចឡើងវិញនិងសំរេចអំពីដំណោះស្រាយមួយចំនួនស្តីពីពន្ឋសំដៅ ដោះស្រយាការលំបាកឲ្យអង្គភាពអាជីវកម្មនិងបុគ្គលនាឆ្នាំ2012។ ប្រធានរដ្ឋ
សភាNguyen Sinh Hungបានអោយដឹងថា “នៅសម័យប្រជុំលើកនេះរដ្ឋសភានឹងពិនិត្យអនុម័ត្តលើគំរោងការច្បាប់ចំនួន១៣និងពង្រាងសេចក្តីសំរេចចិត្តចំនួន២។ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានស្នើរបណ្ដាសមាជិកសភាលើកកំពស់ស្មារតីទទួលខុសត្រូវពង្រីកប្រជាធិបតេយ្យបញ្ញា
ប្រមូលផ្ដុំពិភាគ្សារួមមតិមានគុណភាពជាច្រើនរួមចំណែកដើម្បីសម័យប្រជុំទទួល
បានជោគជ័យល្អប្រសើរ។”
|
ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung |
រដ្ឋសភាបានស្ដាប់ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម Huynh Dam រាយការណ៍បូកសរុបមតិស្នើររបស់អ្នកបោះឆ្នោត។ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានិងជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ចរដ្ឋសភា Nguyen Van Giau រាយការណ៍របាយការពិនិត្យមើលរបាយការណ៍របស់រដ្ឋាភិបាលវាយតំលៃបំពេញ បន្ថែមលទ្ធផលអនុវត្តផែនការអភិវឌ្ឃន៍សេដ្ឋកិច្ច-សង្គមនិងថវិការរដ្ឋក្នុងប៉ុន្មាន
ខែដើមឆ្នាំ២០១២។ រដ្ឋសភាក៏បានស្ដាប់ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc
រាយការណ៍អំពីរបាយការណ៍របស់រដ្ឋាភិបាល “បំពេញបន្ថែមស្ថានភាពសេដ្ឋកិច្ច
-សង្គមឆ្នាំ២០១១ស្ថានភាពសេដ្ឋកិច្ច-សង្គម៤ខែដើមឆ្នាំ២០១២និងបណ្ដាដំណោះ
ស្រាយសំខាន់ប្រមូលផ្តុំបញ្ជាណែនាំគ្រប់គ្រងក្នុងប៉ុន្មានខែនៅសេសសល់របស់
ឆ្នាំ២០១២។”
ក្នុងពិធីធ្វើការនារសៀលថ្ងៃទី២១ឧសភា បណ្ដាដំណាងបានស្ដាប់រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ Bui Quang Vinh រាយការណ៍អំពីគំរោងការមេស្តីពីការរៀបចំ រចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ។ សង្កត់ធ្ងន់អំពីការចាំបាច់នៃការរៀបចំ រចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ រដ្ឋមន្ត្រី Bui Quang Vinh បានចាត់ទុកថា៖
“ទន្ទឹមនឹងការលំបាកផ្ទៃក្នុង ក្នុងប៉ុន្មានឆ្នាំកន្លងទៅខឿនសេដ្ឋកិច្ចវៀតណាមជានិច្ចកាលត្រូវប្រឈមមុខនឹងការជះឥទ្ធិពលអសកម្មពីវិប័ត្តសេដ្ឋកិច្ចសកល វិប័ត្តប្រាក់បំណូលសាធារណនៅទ្វីបអឺរុប។ ស្ថានភាពជាក់ស្តែងខាងលើបានសឲ្យ
ឃើញថា ការរៀបចំ រចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញនិងការផ្លាស់ប្តូររូប
សណ្ឋានកំណើនបានក្លាយទៅជាបញ្ហាចាំបាច់និងបន្ទាន់។”
កិច្ចប្រជុំលើកទី៣ នៃរដ្ឋសភាវៀតណាម នីតិកាលទី១៣ដែលបានប្រារព្វឡើង
នាព្រឹក ថ្ងៃទី ២១ឧសភានៅទីក្រុងហាណូយ បានទាក់ទាញការយកចិត្តទុក
ដាក់របស់ ជនរួមជាតិលើទូទាំងប្រទេសវៀតណាម។ អ្នកបោះឆ្នោត Nguyen
Thi Hoa នៅ ខ័ណ្ឌលេខ៣ ទីក្រុងហូជីមិញបានមានការរួមមតិថា៖
ខ្ញុំសង្ឃឹមថា ក្នុងកិច្ចប្រជុំលើកនេះ រដ្ឋសភាឆាប់បានដាក់ចេញរាល់
ដំណោះ ស្រាយ គោលនយោបាយជួយឧបត្ថម្ភ ដើម្បីអង្គភាពអាជីវកម្ម
ដោះស្រាយការ លំបាក និងអាភិវឌ្ឍន៌ផលិតកម្ម និងកម្មករ មានការងារធ្វើ។
រីឯនៅខេត្ត Dac Lac, Tay Nguyen វិញ អ្នកបោះឆ្នោតក៏មានការរួមមតិជា
ច្រើន ជូនរដ្ឋសភា ស្តីអំពីបណ្តាបញ្ហាសុខុមាលភាពសង្គម ដោះស្រាយការងារធ្វើ និងធានាជីវភាពរស់នៅឲ្យប្រជាជនផងដែរ៕