សម័យប្រជុំលើកទី៣រដ្ឋសភាវៀតណាមនីតិកាលទី១៤បានបើកយ៉ាងឱឡារិកនៅទីក្រុងហាណូយ

(VOVWORLD) -សម័យប្រជុំលើកទី៣ រដ្ឋសភាវៀតណាមនីតិកាលទី១៤បានបើកយ៉ាងឱឡារិកនាព្រឹកថ្ងៃទី២២ ឧសភានៅទីក្រុងហាណូយ (វៀតណាម)។ 
សម័យប្រជុំលើកទី៣រដ្ឋសភាវៀតណាមនីតិកាលទី១៤បានបើកយ៉ាងឱឡារិកនៅទីក្រុងហាណូយ - ảnh 1

សម័យប្រជុំលើកទី៣រដ្ឋសភាវៀតណាមនីតិកាលទី១៤បានបើកយ៉ាងឱឡារិកនៅ ទីក្រុងហាណូយ

អញ្ជើញចូលរួមក្នុងសម័យ បើកនេះមានវត្តមានអគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ប្រធានរដ្ឋ លោក Tran Dai Quang នាយករដ្ឋមន្ត្រីរដ្ឋាភិ បាល លោក Nguyen Xuan Phuc ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan រួមទាំងអ្នកបដិវត្តន៍ជើងចាស់ តំណាងអង្គទូតនិងអង្គការអន្តរជាតិមួយចំនួនផងដែរ។

        អញ្ជើញថ្លែងមតិបើកសម័យប្រជុំ  ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានលើកច្បាស់ថា សម័យប្រជុំលើកទី៣ រដ្ឋសភាវៀតណាមនីតិកាលទី១៤ គឺមានអត្ថន័យសំខាន់ពិសេសក្នុងការបន្តការអនុវឌ្ឍន៍តាមផ្លូវច្បាប់នូវការកំណត់នានាក្នុងរដ្ឋធម្មនុញ្ញឆ្នាំ២០១៣រួមទាំងរាល់សេចក្តីកំណត់អំពីសេដ្ឋកិច្ចទីផ្សាតាមទិស សង្គមនិយមសំដៅឆ្លើយតបទៅនឹងតម្រូវការនៃស្ថានភាពថ្មី។តាមនោះ សកម្មភាព តាក់តែងច្បាប់នៅតែជាខ្លឹមសាសំខាន់នៃសម័យប្រជុំលើកនេះ។លោកស្រីប្រធានរដ្ឋ សភាវៀតណាម អញ្ជើញផ្តល់អនុសាសន៍ថា៖

        “បណ្តាគំរោងច្បាប់ដែលបានលើកយកមកពិភាក្សានៅក្នុងសម័យប្រជុំលើក នេះ គឺសុទ្ធតែជាឯកសារសំខាន់ៗ ដែលទទួលបានការយកចិត្តទុកដាក់របស់អ្នក បោះឆ្នោតនិងសង្គមទាំងមូល។ ពោលគឺ គំរោងច្បាប់មួយចំនួនទាក់ទិនទៅនឹងសិទ្ធិ មនុស្ស សិទ្ធិពលរដ្ឋ និងពង្រាងច្បាប់ទាក់ទិនទៅនឹងសកម្មភាពផលិតកម្មធ្វើអាជីវកម្ម គ្រប់គ្រងសេដ្ឋកិច្ចសង្គមជាដើម។ ឈរលើមូលដ្ឋានទទួលយកមតិរបស់អង្គប្រជុំ នោះ ពង្រាងច្បាប់ចំនួន១៣នឹងបានរដ្ឋសភាពិនិត្យនិងអនុម័តនៅក្នុងសម័យប្រជុំ លើកនេះ”។

សម័យប្រជុំលើកទី៣រដ្ឋសភាវៀតណាមនីតិកាលទី១៤បានបើកយ៉ាងឱឡារិកនៅទីក្រុងហាណូយ - ảnh 2 ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងមតិនៅក្នុងសម័យបើកកិច្ចប្រជុំលើកទី៣រដ្ឋសភាវៀតណាមនីតិកាលទី ១៤

ដើម្បីលើកកំពស់គុណភាពនិងប្រសិទ្ធភាពនៃសកម្មភាពសួរដេញ ដោលនិង ឆ្លើយការសួរដេញដោល រដ្ឋសភានឹងបង្កើនពេលវេលាសម្រាប់សកម្មភាពនេះឡើង ទៅដល់៣ថ្ងៃ។ ទន្ទឹមជាមួយគ្នានោះ របាយការណ៍នានារបស់ស្ថាប័នចំណុះរដ្ឋសភា ប្រធានតុលាការប្រជាជនកំពូល ប្រធានមហាអយ្យការប្រជាជនកំពូល នឹងបានដាក់ជូន អង្គប្រជុំស្រាវជ្រាវនិងពិភាក្សា។ រួមជាមួយខ្លឹមសារសំខាន់ៗដូចពោលខាងលើ រដ្ឋ សភានឹងផ្ទៀងស្តាប់នូវរបាយការណ៍បូកសរុបមតិនិងសំណើររបស់អ្នកបោះឆ្នោត និងប្រជាជន រួមទាំងសម្រេចនូវគំរោងការណ៍សំខាន់ៗមួយចំនួនទៀត។ អញ្ជើញធ្វើ ការវាយតម្លៃអំពីសម័យប្រជុំនេះ លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា៖

        “សម័យប្រជុំលើកទី៣នេះគឺមានការងារច្រើនផងនិងពោរពេញទៅដោយខ្លឹមសារសំខាន់ៗជាច្រើនផង។ ដោយស្មារតីសាមគ្គី ច្នៃប្រឌិតនិងធ្វើសកម្មភាពដើម្បី ផលប្រយោជន៍របស់ប្រជាជននោះ នៅសម័យប្រជុំនេះ រដ្ឋសភានឹងបន្តផ្លាស់ប្តូរថ្មី លើកកំពស់គុណភាពសកម្មភាព បង្កើនកិច្ចសន្ទានិងការបកស្រាយ សំដៅលើក កំពស់គុណភាពនៃសម័យប្រជុំនានា”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ