សម័យប្រជុំលើកទី៣០របស់គណៈកម្មាធិការរដ្ឋសភាវៀតណាមជាមួយខ្លឹមសារស្នូលកសាងច្បាប់
|
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានប្រារព្ធសម័យប្រជុំលើកទី៣០ (VOV) |
Vovworld-នាព្រឹកថ្ងៃទី១១សីហានៅទីក្រុងហាណូយក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានប្រារព្ធសម័យប្រជុំលើកទី៣០។ ថ្លែងមតិប្រារព្ធសម័យប្រជុំនេះ លោក
Nguyen Sinh Hung បានលើកច្បាស់ថានៅសម័យប្រជុំលើកនេះ គណៈកម្មាធិការ
អចិន្ត្រៃយ៍រដ្ឋសភានឹងផ្ដល់មតិទៅលើគំរោងច្បាប់ចំនួន១៣ ក្នុងនោះមានគំរោង
ច្បាប់ចំនួន៩ដែលគ្រោងនឹងបានអនុម័តនៅសម័យប្រជុំលើកទី៨ដូចជាច្បាប់
វិនិយោគ(វិសោធនកម្ម) ច្បាប់អង្គភាពអាជីវកម្ម(វិសោធនកម្ម)ផ្ទះស្នាក់នៅ
(វិសោធនកម្ម)ជាដើម។
នាព្រឹកថ្ងៃដ៏ដែលផ្ដល់មតិទៅលើគំរោងច្បាប់វិនិយោគ(វិសោធនកម្ម) សមាជិក
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាភាគច្រើនព្រមព្រៀងជាមួយខ្លឹមសារជាច្រើនដែល
បានកែសម្រួល។ ប៉ុន្តែតាមរយៈការពិភាគ្សា មតិជាច្រើននៅខ្វល់ខ្វាយចិត្តចំពោះការកំណត់វិស័យហាមវិនិយោគនិងវិស័យវិនិយោគមានលក្ខ័ណ្ឌ។ លោក Nguyen Duc Hien ប្រធានគណៈកម្មាធិការទទួលបន្ទុកការទទួលពាក្យបណ្ដឹងតវ៉ារបស់ពលរដ្ឋរបស់រដ្ឋ
សភាបានចាត់ទុកថា៖
“ខ្ញុំឃើញថា ត្រូវកំណត់ច្បាស់អំពីផ្នែកមុខរបរណាមានលក្ខណៈ។ ទី២គឺលក្ខណៈ
ណាដើម្បីអនុវត្តផ្នែកមុខរបរនោះគឺអ្វី។ សូមស្នើររដ្ឋាភិបាលកំណត់រាល់ផ្នែកមុខរបរ
ដោយឈរលើមូលដ្ឋាននៃការកំណត់របស់ច្បាប់នេះរឺពិនិត្យឡើងវិញដើម្បីបញ្ចូលក្នុង
ច្បាប់៕”