សម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

(VOVWORLD) -  ក្នុងសម័យប្រជុំនាព្រឹកថ្ងៃទី២១ខែកុម្ភៈ អង្គប្រជុំបានលើកឡើងពីនូវមតិស្តីពីរាល់បញ្ហាដែលមិនទាន់បានស្រុះចិត្តគំនិតនៃពង្រាងច្បាប់ធ្វើវិសោធនកម្មនិងបន្ថែមលើមាត្រាមួយចំនួននៃច្បាប់វិនិយោគ សាធា រណៈ និងពង្រាងច្បាប់គ្រប់គ្រងពន្ធ (ធ្វើវិសោធនកម្ម)។

អញ្ជើញថ្លែងនៅក្នុងពិធីបើកសម័យប្រជុំលើកទី ៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាថ្ងៃទី ២១ កុម្ភៈនេះ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានមានប្រសាសន៏ថា នៅក្នុងកិច្ចប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភានឹងផ្តល់មតិយោបល់លើបណ្តាបញ្ហាដែលមានមតិផ្សេងៗគ្នា នៃពង្រាងច្បាប់ស្ដីពីវិសោធនកម្មនិងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់វិនិយោគសាធារណៈ;  ពង្រាងច្បាប់ស្តីពីការគ្រប់គ្រងពន្ធដារ (ធ្វើវិសោធនកម្ម); ផ្តល់មតិយោបល់លើការផ្ទេរផែនការវិនិយោគទុនសម្រាប់ការអភិវឌ្ឍន៍ប្រភពថវិការដ្ឋ នៃគម្រោងសាងសង់សាកលវិទ្យាល័យជាតិហាណូយ ដែលមានទីទាំងនៅ Hoa Lac (ជាយទីក្រុងហាណូយ)។ ជាពិសេសនៅឯសម័យប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភានឹងផ្ទៀងស្តាប់របាយការណ៍របស់រដ្ឋាភិបាល ស្តីអំពីលទ្ធផលនៃការយកមតិរបស់ប្រជាពលរដ្ឋ ស្តីពីគម្រោងច្បាប់ អប់រំ (ធ្វើវិសោធនកម្ម)។

ក្នុងសម័យប្រជុំនាព្រឹកថ្ងៃទី២១ខែកុម្ភៈ  អង្គប្រជុំបានលើកឡើងពីនូវមតិស្តីពីរាល់បញ្ហាដែលមិនទាន់បានស្រុះចិត្តគំនិតនៃពង្រាងច្បាប់ធ្វើវិសោធនកម្មនិងបន្ថែម លើមាត្រាមួយចំនួននៃច្បាប់វិនិយោគសាធារណៈនិងពង្រាងច្បាប់គ្រប់គ្រងពន្ធ (ធ្វើវិសោធនកម្ម)។

ឯសម័យប្រជុំពេលល្ងាច គណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភាបានផ្ទៀងស្តាប់របាយការណ៍របស់រដ្ឋាភិបាលស្តីអំពីលទ្ធផលស្ទាបស្ទង់មតិរបស់ប្រជាជនលើគម្រោងច្បាប់អប់រំ (ធ្វើវិសោធនកម្ម)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ