សម័យប្រជុំលើកទី៣២ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមនឹងបើកនាថ្ងៃទី១៥ មេសា
(VOVWORLD) - ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue នឹងអញ្ជើញចូលរួម ថ្លែងសុន្ទរកថាបើក ហើយរួមជាមួយអនុប្រធានរដ្ឋសភា ឆ្លាស់គ្នាគ្រប់គ្រងរបៀបវារៈនៃសម័យប្រជុំ។
តាមការរំពឹងទុក សម័យប្រជុំលើកទី៣២ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម នឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃទី១៥ មេសា នៅសាលប្រជុំ Tan Trao វិមានរដ្ឋសភា។ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue នឹងអញ្ជើញចូលរួម ថ្លែងសុន្ទរកថាបើក ហើយរួមជាមួយអនុប្រធានរដ្ឋសភា ឆ្លាស់គ្នាគ្រប់គ្រងរបៀបវារៈនៃសម័យប្រជុំ។
ក្នុងសម័យប្រជុំលើកនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងផ្តល់យោបល់លើសេចក្ដីព្រាងច្បាប់មួយចំនួន កម្មវិធីកសាងច្បាប់ និងបទបញ្ញត្តិសម្រាប់ឆ្នាំ២០២៥ និងកែសម្រួលកម្មវិធីកសាងច្បាប់ និងបទបញ្ញត្តិសម្រាប់ឆ្នាំ២០២៤។
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងពិនិត្យមើល និងផ្តល់យោបល់លើរបាយការណ៍ និងលទ្ធផលឃ្លាំមើលសកម្មភាពមួយចំនួនរបស់រដ្ឋសភា; ផ្តល់យោបល់លើរបាយការណ៍មួយចំនួនស្តីពីការសម្រេចចិត្តលើបញ្ហាសំខាន់ៗផ្សេងទៀត។ នៅក្នុងសម័យប្រជុំនេះដែរ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងផ្តល់យោបល់លើការត្រៀមរៀបចំសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី១៥ (រំពឹងថានឹងបើកនៅខែឧសភា ឆ្នាំ២០២៤)៕