សម័យប្រជុំលើកទី៣៦របស់គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាវៀតណាមប្រារព្វឡើង

(VOVworld) - នាថ្ងៃទី៩ មិនា នៅរដ្ឋធានីហាណូយ គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភា
វៀតណាម បានបើកសម័យប្រជុំលើកទី៣៦។ប្រព្រឹត្តទៅចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៧
មិនា នៅសម័យប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភា គ្រោងនឹងផ្ដល់មតិអំពី ពង្រាងច្បាប់រណសិរ្សមាតុភូមិវៀតណាម (ធ្វើវិសោធនកម្ម) ច្បាប់ស្ដីពីការចេញ
ផ្សាយឯកសារច្បាប់ ពង្រាងច្បាប់ស្ដីពីការប្ដឹងរដ្ឋបាល (ធ្វើវិសោធនកម្ម) ច្បាប់
រដ្ឋប្បវេណី (ធ្វើវិសោធកម្ម) ច្បាប់ស្ដីពីសកម្មភាពឃ្លាំមើលរបស់រដ្ឋសភានិងក្រុម ប្រឹក្សាប្រជាជនជាដើម។
 
សម័យប្រជុំលើកទី៣៦របស់គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាវៀតណាមប្រារព្វឡើង - ảnh 1
ប្រធានរដ្ឋសភាលោក Nguyen Sinh Hung ថ្លែងមតិបើកសម័យប្រជុំលើកទី៣៥ (រូបថត៖TTXVN)

ទន្ទឹមនឹងនោះ ខ្លឹមសាសំខាន់ជាច្រើនផ្សេងទៀត ក៏ត្រូវបាននាំមកពិភាគ្សាដូចជា ការត្រៀមរៀបចំមហាសន្និបាតសហភាពអន្តរសភាពិភពលោកលើកទី១៣២
(IPU ១៣២) នាចុងខែនេះ និងការត្រៀមរៀបចំសម័យប្រជុំលើកទី៩ រដ្ឋសភា
នីតិកាល ទី១៣ទៀតផង។
ក៏នៅសម័យប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភា ក៏នឹងសួរដេញដោល
ប្រធាន តុលាការប្រជាជនកំពូលវៀតណាមលោក Truong Hoa Binh និង
រដ្ឋមន្ត្រី ប្រធាន គណៈកម្មាធិការជនជាតិលោក Giang Seo Phu ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ