សម័យប្រជុំលើកទី៣៧របស់គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាវៀតណាម គ្រោងនឹងបើកនាថ្ងៃទី៦ មេសា

(VOVworld) - សម័យប្រជុំលើកទី៣៧របស់គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាវៀត
ណាម នីតិកាលទី១៣ គ្រោងនឹងបើកនាថ្ងៃទី៦ មេសា នៅរដ្ឋធានីហាណូយ។រហូត
ឡើងដល់ ដំណាច់ថ្ងៃទី១០ មេសា គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភានឹងផ្ដល់មតិអំពី
គំរោងច្បាប់ នានា ដូចជា៖ក្រមច្បាប់ព្រប្មទណ្ឌ (ធ្វើវិសោធនកម្ម) ក្រមច្បាប់បណ្ដឹង
ព្រម្មទណ្ឌ (ធ្វើ វិសោធនកម្ម) ច្បាប់សុវត្ថិភាពព័ត៏មាន ជាដើម ព្រមទាំងផ្ដល់មតិអំពី
ពង្រាងរបាយ ការណ៍ស្ដីពីការបំភ្លឺ ទទួលយកមតិ និងកែសម្រួលគំរោងច្បាប់មួយ
ចំនួនរួមមាន៖ ច្បាប់ធនាគាររដ្ឋ (ធ្វើវិសោធនកម្ម) ច្បាប់ស្ដីពីការចាត់តាំងរដ្ឋាភិបាល
 (ធ្វើវិសោធនកម្ម) ច្បាប់ស្ដីពីការចាត់តាំងរដ្ឋអំណាចតំបន់ និងច្បាប់អំពីការបោះ
ឆ្នោតសមាជិកសមាជិការ សភានិងសមាជិកសមាជិការក្រុមប្រឹក្សាប្រជាជន។
សម័យប្រជុំលើកទី៣៧របស់គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាវៀតណាម គ្រោងនឹងបើកនាថ្ងៃទី៦ មេសា - ảnh 1

នៅសម័យប្រជុំលើកនេះដែរ គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភានឹងស្ដាប់របាយ
ការណ៍ ស្ដីពីលទ្ធផលនៃមហាសន្និបាត IPU ១៣២ នៅទីក្រុងហាណូយ ហើយ
ផ្ដល់មតិអំពី របាយការណ៍របស់រដ្ឋាភិបាលស្ដីពីគំរោងការណ៍បង្កើតទីក្រុង Tam
 Diep នៃខែត្រ Ninh Binh និងទីរួមខែត្រ Ky Anh នៃខែត្រ Ha Tinh៕

ប្រតិកម្មទៅវិញ

ផ្សេងៗ