សម័យប្រជុំលើកទី៣៧របស់គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាវៀតណាម បិទបញ្ចប់

សម័យប្រជុំលើកទី៣៧របស់គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាវៀតណាម បិទបញ្ចប់ - ảnh 1
ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung ថ្លែងមតិបញ្ជាណែនាំនៅក្នុងសម័យប្រជុំលើកទី៣៧ (រូបថត៖TTXVN)

(VOVworld) - នារសៀលថ្ងៃទី១០ មេសា គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាវៀតណាម បានបិទបញ្ចប់សម័យប្រជុំលើកទី៣៧។នៅសម័យប្រជុំលើកនេះ គណៈកម្មាធិការ អចិន្ត្រៃរដ្ឋសភាបានផ្ដល់មតិអំពីគំរោងច្បាប់ក្រមច្បាប់ព្រហ្មទណ្ឌ (ធ្វើវិសោធនកម្ម) ច្បាប់នីតិព្រហ្មទណ្ឌ និងច្បាប់សុវត្ថិភាពព័ត៌មាន ផ្ដល់មតិអំពីរបាយការណ៍បំភ្លឺ
ទទួលយក កែសម្រួលគំរោងច្បាប់ថវិការរដ្ឋ (ធ្វើវិសោធនកម្ម) ច្បាប់ស្ដីពីការចាត់
តាំងរដ្ឋា ភិបាល (ធ្វើវិសោធនកម្ម) ជាដើម។គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភា បាន
ស្ដាប់របាយ ការណ៍អំពីលទ្ធផលនៃមហាសន្និបាតសហភាពអន្តរសភាពិភពលោក
លើកទី១៣២នៅទីក្រុងហាណូយ ផ្ដល់មតិអំពីគំរោងការណ៍បង្កើតទីក្រុង Tam Diep
 នៃខេត្ត Ninh Binh និងទីរួមខេត្ត Ky Anh នៃខេត្ត Ha Tinh ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ