សម័យប្រជុំលើកទី៤០នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានបិទបញ្ចប់ប្រកបដោយជោគជ័យ

(VOVworld)-បន្ទាប់ពីជាងមួយសប្តាហ៍ធ្វើការ នារសៀលថ្ងៃទី១៨សីហា ក្រោមការ
ដឹកនាំរបស់ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung  គណៈ កម្មាធិការ
អចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានបញ្ចប់សម័យប្រជុំលើកទី៤០ ប្រកប ដោយជោគ
ជ័យ។

សម័យប្រជុំលើកទី៤០នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានបិទបញ្ចប់ប្រកបដោយជោគជ័យ - ảnh 1
ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung ថ្លែងមតិក្នុងសម័យបុ្រជុំ
បិទបញ្ចប់សម័យប្រជុំលើកទី៤០នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

        មុននោះ ក្នុងការផ្តល់មតិអំពីការធ្វើវិសោធនកម្មនិងបំពេញបន្ថែមបទបញ្ជា
ផ្ទៃក្នុងនៃរដ្ឋសភា បណ្តាសមាជិកសភាបានចាត់ទុកថា ដើម្បីបន្តការផ្លាស់ប្តូរថ្មី លើកកំពស់ថែមទៀតគុណភាព និងប្រសិទ្ធិភាពនៃសម័យប្រជុំរដ្ឋសភាគឺបទ
បញ្ជាផ្ទៃក្នុងសម័យប្រជុំរដ្ឋសភា ចាំបាច់ត្រូវធ្វើវិសោធនកម្មឲ្យបានសមស្រប តាម
នោះ សេចក្តីព្រាងបំពេញបន្ថែមបានកំណត់ជាក់ស្តែងអំពីពេលវេលាប្រារព្ធ សម័យ
ប្រជុំរដ្ឋសភា និងសេចក្តីកំណត់មួយចំនួនទៀត។

        ចំពោះសេចក្តីកំណត់អំពីភ្ញៀវអញ្ជើញ នៅបណ្តាសម័យប្រជុំ លោកប្រធាន គណៈកម្មាធិការកិច្ចការបរទេស Ngo Duc Manh បានចាត់ទុកថា គប្បីបើកទូលាយ
សមាសភាពភ្ញៀវអញ្ជើញ តាមទិសបង្កលក្ខណៈងាយស្រួលឲ្យប្រជាជន ទាក់ទង
ផ្ទាល់ជាមួយបណ្តាសម័យប្រជុំនិងជួបសន្ទនាផ្ទាល់ជាមួយសមាជិកសភា។

“នៅវៀតណាមមានវិមានរដ្ឋសភា និងវិមានរដ្ឋសភាជាទីកន្លែងតំណាងប្រទេស
ជាតិ។ ខ្ញុំមានបំណងផ្សាភ្ជាប់វិមានរដ្ឋសភាជាមួយការលើកកំពស់ចំណេះដឹង
របស់ប្រជាជន ជាពិសេសគឺយុវជន និស្សិត ឲ្យយល់ច្បាស់អំពីយន្តការបោះ
ឆ្នោត  អំពីប្រជាធិបតេយ្យ អំពីដំណើរការសកម្មភាពរបស់រដ្ឋសភាយ៉ាងដូចម្តេច
ទៀត ផង”។

        ថ្លែងមតិបិទបញ្ចប់សម័យប្រជុំលើកទី៤០ លោក Nguyen Sinh Hung បាន
ស្នើរស្ថាប័នមានសមិត្ថកិច្ចនានា ត្រូវសហការយ៉ាងជិតស្នីទ្ធ ដើម្បីបំពេញ បន្ថែម
កែលំអរ ជាពិសេសលើបណ្តាសេចក្កីព្រាងច្បាប់ ដែលនឹងដាក់ជូនសន្និ សីទ្ធិតំ
ណាងរដ្ឋសភាជំនាញ ដែលគ្រោងនឹងប្រារព្ធនាថ្ងៃទី២៤សីហាខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ