សម័យប្រជុំលើកទី៤១គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាឃ្លាំមើលការគ្រប់គ្រងប្រើប្រាស់ដីធ្លី


សម័យប្រជុំលើកទី៤១គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាឃ្លាំមើលការគ្រប់គ្រងប្រើប្រាស់ដីធ្លី - ảnh 1
សម័យប្រជុំលើកទី៤១គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាឃ្លាំមើលការគ្រប់គ្រងប្រើប្រាស់ដីធ្លី

        Vovworld-បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៤១ នាព្រឹកថ្ងៃទី២២កញ្ញា
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្ទៀងស្ដាប់ក្រុមឃ្លាំមើលរាយការណ៍
ការ​អនុវត្តគោលនយោបាយច្បាប់អំពីគ្រប់គ្រងប្រើប្រាស់ដីធ្លីនៅកសិដ្ឋានរុក្ខដ្ឋាន
ជាតិដំណាក់កាល២០០៤-២០១៤។ យោបល់នៅសម័យប្រជុំបានស្នើរក្រុមឃ្លាំ
មើល​ត្រូវមានការវាយតំលៃសមស្របនិងអះអាងតួនាទីសំខាន់របស់បណ្ដា
កសិដ្ឋាន​រុក្ខដ្ឋានក្នុងការរួមចំណែកផ្លាស់ប្តូរជាសារវន្តជីវភាពរស់នៅរបស់ប្រជាជន
ដំបន់ព្រៃភ្នំ។

        គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានយល់ព្រមនឹងយោបល់របស់ក្រុមឃ្លាំ
មើលស្នើររដ្ឋសភាផ្សព្វផ្សាយសេចក្តីសំរេចចិត្តអំពីលទ្ធផលឃ្លាំមើលការអនុវត្ត
គោលនយោបាយច្បាប់អំពីការគ្រប់គ្រងនិងប្រើប្រាស់ដីធ្លីនៅកសិដ្ឋានរុក្ខដ្ឋានក្នុង
សម័យប្រជុំលើកទី១០រដ្ឋសភានីតិកាលទី១៣៕

ប្រតិកម្មទៅវិញ

ផ្សេងៗ