សម័យប្រជុំលើកទី៤១គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបើកនៅទីក្រុងហាណូយ

សម័យប្រជុំលើកទី៤១គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបើកនៅទីក្រុងហាណូយ - ảnh 1
សម័យប្រជុំលើកទី៤១គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបើកនៅទីក្រុងហាណូយ

          (VOV)_នាព្រឹកថ្ងៃទី១៤ កញ្ញា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀត​ណាម
 លោក Nguyen Sinh Hung បានអញ្ជើញជាអធិបតី សម័យប្រជុំលើកទី​៤១​ ​គណៈ
កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម។ ថ្លែងមតិនៅទីនេះ ប្រធាន​រដ្ឋសភា លោក
 Nguyen Sinh Hung ​អោយដឹងថា៖ សម័យប្រជុំលើកទី៤១នេះ ​គណៈកម្មាធិការអ
ចិន្ត្រៃយ៍រដ្ឋសភានឹងផ្តល់មតិសំរាប់បញ្ហាធំៗដែលនៅមានមតិខុសគ្នា នៃគំរោង
ច្បាប់ព្រហ្មទណ្ឌ(ធ្វើវិសោធនកម្ម) ផ្តល់មតិជាលើកដំបូងចំពោះគំរោងច្បាប់សារ
ព័ត៍មាន (ធ្វើវិសោធនកម្ម) និងច្បាប់​សមាគម។ ស្ដីពីការងារឃ្លាំ​មើល  គណៈកម្មា
ធិការអចិន្ត្រៃយ៍រដ្ឋសភាផ្តល់មតិចំពោះការអនុវត្តសេចក្តី​សម្រេចចិត្ត របស់រដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អំពីសកម្មភាព​ឃ្លាំមើលជំនាញ ​
របាយការណ៍អំពីលទ្ធផលឃ្លាំមើលសកម្មភាពរបស់​ក្រុមប្រឹក្សាប្រជាជនខេត្ត 
ទីក្រុងចំណុះមជ្ឈឹម។

          សម័យប្រជុំលើកនេះនឹងអូសបន្លាយដល់ថ្ងៃទី២៩ កញ្ញា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ