សម័យប្រជុំលើកទី៤៤គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានីតិកាលទី១៣បានប្រព្រឹត្តទៅពីថ្ងៃទី១៤ដល់ថ្ងៃទី១៦មករា
(VOVworld)-សម័យប្រជុំលើកទី៤៤នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹង បាន ប្រារព្ធឡើងនាថ្ងៃទី១៤មករា និងធ្វើការរហូតដល់ថ្ងៃទី១៦មករា។នៅសម័យ ប្រជុំ
នេះគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងផ្តល់មតិអំពីការជ្រួតជ្រៀបនិង កែប្រែនូវ
សេចក្តីព្រាងច្បាប់ស្តីពីការចុះហត្ថលេខា ចូលរួម និងអនុវត្តអនុសញ្ញា អន្តរជាតិមួយ
ចំនួន(ធ្វើវិសោធនកម្ម) សេចក្តីព្រាងច្បាប់ទទួលបានព័ត៌មាន ច្បាប់គ្រប់គ្រងពន្ធ និងច្បាប់មួយចំនួនដទៃទៀត។នៅសម័យប្រជុំលើកទី ៤៤នេះ គណៈកម្មាធិការ
អចិន្ត្រៃយ៍រដ្ឋសភានឹងពិនិត្យអនុម័តលើពង្រោងសេចក្តី សម្រេចិត្តស្តីពីការប្រកាស
ថ្ងៃបោះឆ្នោតតំណាងរដ្ឋសភានីតិកាលទី១៤និង តំណាងក្រុមប្រឹក្សាប្រជាជនគ្រប់
ជាន់ថ្នាក់ដំណាក់កាល២០១៦-២០២១ និង បញ្ហាសំខាន់ៗមួយចំនួនទៀត៕