សម័យប្រជុំលើកទី៥នៃក្រុមប្រឹក្សារទ្រឹស្ដីមជ្ឈឹមវៀតណាមបើកនៅទីក្រុងហាណូយ
|
2. សម័យប្រជុំលើកទី ៥ នៃ ក្រុមប្រឹក្សារទ្រឹស្ដីមជ្ឈឹមវៀតណាម (http://nguyenvanhuong.net) |
នាព្រឹកថ្ងៃទី ៥ កញ្ញា នៅទីក្រុងហាណូយ ក្រុមប្រឹក្សារទ្រឹស្ដីមជ្ឈឹមបានបើក សម័យប្រជុំ
លើកទី ៥ ។ កិច្ចប្រជុំលើកនេះនឹងប្រមូលផ្តុំពិភាក្សា អំពីសេចក្ដីព្រាងរបាយការ ណ៍
ពិគ្រោះ យោបល់ អំពី៖ “ការផ្លាស់ប្តូ ខឿនអប់រំ និង បណ្ដុះបណ្ដាលវៀតណាមលើគ្រប់
វិស័យ” សេចក្ដីព្រាងរបាយការណ៍ ពិគ្រោះយោបល់ អំពី៖ “ ការអភិវឌ្ឍន៍វិទ្យាសាស្ត្រ និង
បច្ចេកវិទ្យា បំរើបុព្វហេតុ ឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្ម និងធ្វើសមាហរណកម្ម អន្តរជាតិ”… សេចក្ដីព្រាងរបាយការណ៍ ពិគ្រោះយោបល់ អំពី៖ “បញ្ហាមួយចំនួនអំពី ទ្រឹស្ដី - ការពិតជាក់ស្ដែង អោយការស្រាវជ្រាវ ជ្រើសរើសគោលនយោបាយថ្មី ដើម្បីបន្តផ្លាស់ប្តូរ
ថ្មី លើកកំពស់ប្រសិទ្ធភាពរបស់អង្គភាពអាជីវកម្មរដ្ឋ នៅវៀតណាមនាបច្ចុប្បន្ន។ ” ថ្លែង មតិនៅទីនេះ លោក Dinh the huynh សាមាជិកការិយាល័យនយោបាយ លេខាមជ្ឈឹមបក្ស និងជាប្រធានក្រុមប្រឹក្សារទ្រឹស្ដីមជ្ឈឹមបានសង្កត់ធ្ងន់ទៅលើសារសំខាន់ ពិសេស របស់ បណ្ដាសេចក្ដីព្រាងរបាយការណ៍។ ចំពោះសេចក្ដីព្រាងផ្លាស់ប្តូរថ្មី លើកកំពស់ប្រសិទ្ធ
ភាពរបស់អង្គភាពអាជិវកម្មរដ្ឋ លោក Dinh The Huynh បានអោយដឹងថា៖
“យើងត្រូវបំភ្លឺបទដ្ឋានវាយតំលៃរបស់ អង្គភាពអាជីវកម្មរដ្ឋ ទៅលើបណ្ដាវិស័យ ដូចជា៖ សេដ្ឋកិច្ច នយោបាយ សង្គម ការពារប្រទេស និងសន្តិសុខ។ ពីនោះ មានការ
វាយតំលៃ ត្រឹមត្រូវ និងបង្កើតការស្រុះចិត្តគំនិតក្នុងសង្គម អំពី តួនាទី ថាន នៃមណ្ឌល សេដ្ឋកិច្ចរដ្ឋ ដែលក្នុងនោះ អង្គភាពអាជីវកម្មរដ្ឋក្នុងខឿនសេដ្ឋកិច្ចជាតិ៕”