សម័យប្រជុំលើកទី៥រដ្ឋសភាវៀតណាមនីតិកាលទី១៤នឹងប្រារព្ធនាថ្ងៃទី២១ឧសភា
(VOVWORLD) -នាព្រឹកថ្ងៃទី១៩ខែឧសភា នៅវិមានរដ្ឋសភា អគ្គលេខាធិការ ប្រធានខុទ្ទកាល័យរដ្ឋ សភា លោក Nguyen Hanh Phuc បានអញ្ជើញជាអធិបតីសន្និសីទកាសែត ស្តីពី សម័យប្រជុំលើកទី៥រដ្ឋសភាវៀតណាមនីតិកាលទី១២ នឹងបានប្រារព្ធនាថ្ងៃទី២១ខែ ឧសភាខាងមុខ។
ទិដ្ឋភាពនៃសន្និសីទកាសែទ (រូបថតៈ VGP/Nhật Bắc |
នៅក្នុងសម័យប្រជុំនេះ រដ្ឋសភានឹងចំណាយពេលវេលារយៈពេល ១២ថ្ងៃ សម្រាប់ពិនិត្យនិងអនុម័តលើសេចក្តីព្រាងច្បាប់ចំនួន៨ ពង្រាងសេចក្តី សម្រេចចិត្តមួយនិងផ្តល់មតិលើសេចក្តីព្រាងច្បាប់ចំនួន៨ទៀត។ ទន្ទឹមនឹងនោះ រដ្ឋសភានឹងបានចំណាយពេលវេលា សម្រាប់សកម្ម ភាពឃ្លាំមើល កំពូលនិងពិនិត្យ សម្រេចចិត្តលើបញ្ហាសំខាន់ៗផ្សេងៗទៀត។ ជាពិសេស នៅក្នុង សម័យប្រជុំនេះ រដ្ឋសភានឹងបន្តមានការកែលំអ ផ្លាស់ប្តូរថ្មីអំពីសកម្មភាពសួរដេញ ដោលនិងឆ្លើយការសួរដេញដោល។ ការកែលំអនិងផ្លាស់ប្តូរថ្មីនេះក្នុងគោលបំណង បង្កើនលក្ខណៈ សន្ទនានិងជជែកវែកញែកក្នុងសកម្មភាពរបស់រដ្ឋសភា៕