សម័យប្រជុំលើកទី៦គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបិទបញ្ចប់ប្រកបដោយជោគជ័យ
|
សម័យប្រជុំលើកទី៦គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបិទបញ្ចប់
ប្រកបដោយជោគជ័យ |
(VOVworld)-នាព្រឹកថ្ងៃទី២០ខែមករានៅវិមានរដ្ឋសភា សម័យប្រជុំលើកទី៦នៃ
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានីតិកាលទី១៤បានបិទបញ្ចប់ប្រកបដោយ
ជោគជ័យ។ អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi
Kim Ngan បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំនេះ សមាជិកទាំងអស់បានផ្តល់មតិទៅ
លើបញ្ហាមួយចំនួនដែលនៅមានការខ្វែងគំនិតរបស់គម្រោងច្បាប់ចំនួន៨ ដែល
ក្នុងនោះ មានគម្រោងច្បាប់ទទួលខុសត្រូវសំណងរបស់រដ្ឋ (ធ្វើវិសោធនកម្ម)
គម្រោងច្បាប់ផែនការមេ និងគម្រោងច្បាប់ជួយឧបត្ថម្ភអង្គភាពអាជីវកម្មធុនតូច
និង មធ្យមជាដើម។ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានស្នើឲ្យ
គណៈកម្មាធិការទទួលយករាល់មតិនៅក្នុងអង្គប្រជុំនេះ ដើម្បីបំពេញរបាយការ
ណ៍។ ខុទ្ទកាល័យរដ្ឋសភាគប្បីកសាងផែនការមួយរបស់គណៈកម្មាធិការអចិន្ត្រៃ
យ៍រដ្ឋសភា ដើម្បីរៀបចំសន្និសិទជំនាញសំដៅពិភាគ្សាលើគម្រោងច្បាប់ដែល
នៅមានការខ្វែងគំនិតមុននឹងដាក់ជូនរដ្ឋសភានៅក្នុងកិច្ចប្រជុំលើកទី៣ រដ្ឋសភា
វៀតណាមនីតិកាលទី១៤ខាងមុខ៕