សម័យប្រជុំលើកទី៦រដ្ឋសភាវៀតណាមនីតិកាលទី១៣បានបញ្ចប់
(VOVWORLD) /  
|
ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung (VOV) |
Vovworld-ថ្លែងមតិបញ្ចប់សម័យប្រជុំលើកទី៦រដ្ឋសភាវៀតណាមនីតិកាល
ទី១៣ ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បានឲ្យដឹងថា នៅ
សម័យប្រជុំលើកនេះ រដ្ឋសភាបានពិនិត្យអនុម័តលើរដ្ឋធម្មនុញ្ញសាធារណៈរដ្ឋ
សង្គមនិយមវៀតណាមធ្វើវិសោធនកម្ម សំរេចចិត្តភារកិច្ចសេដ្ឋកិច្ចសង្គមថវិការ
រដ្ឋឆ្នាំ២០១៤ ប៉ុន្មានឆ្នាំនៅសេសសល់របស់ផែនការ៥ឆ្នាំខ្លឹមសារជាច្រើនអំពីការ
ងារនិតិបញ្ញត្តិឃ្លាំមើលកំពូលបញ្ហាសំខាន់ៗនៃប្រទេសជាតិ។
“ឈរចំពោះមុខការទាមទារបស់ជីវភាពរស់នៅនិងសំណូមពរអភិវឌ្ឍន៍
ប្រទេសជាតិ បណ្ដាសមាជិកសមាជិការសភាបានវិភាគវាយតំលៃបរានុម័តលើ
គ្រប់វិស័យផ្នែកសកម្មនិងកំហិតក្នុងការអនុវត្តគោលដៅសេដ្ឋកិច្ចសង្គមនីមួយៗ
ដើម្បីដាក់ចេញគោលដៅភារកិច្ចដំណោះស្រាយស្នូលក្នុងឆ្នាំ២០១៤និងប៉ុន្មានឆ្នាំ
ជាបន្ត។”
ផ្តោតទៅលើរដ្ឋធម្មនុញ្ញធ្វើវិសោធនកម្ម ប្រធានរដ្ឋសភា Nguyen Sinh Hung
បានអះអាងថា សមាជិកសមាជិការសភាម្នាក់ៗបានធ្វើការអស់ពីកំលាំងកាយចិត្តជាមួយស្មារតីវិទ្យាសាស្ត្រផ្ទៀងស្ដាប់ប្រមូលផ្ដុំបញ្ញារបស់ប្រជាជនទាំងមូល។
“រដ្ឋធម្មនុញ្ញសាធារណៈរដ្ឋសង្គមនិយមវៀតណាម(ធ្វើវិសោធនកម្ម)លើកនេះ
បានបង្ហាញនូវឆ័ន្ទះរបស់បក្សទឹកចិត្តរបស់ប្រជាជន។ អាចនិយាយបានថា នេះជារដ្ឋធម្មនុញ្ញនៃដំណាក់កាលផ្លាស់ប្តូរថ្មីលើគ្រប់វិស័យព្រមៗគ្នា អំពីសេដ្ឋកិច្ចនិង
នយោបាយ ឆ្លើយតបនឹងសំណូមពររបស់បុព្វហេតុកសាងការពារប្រទេសជាតិនិងសមាហរណកម្មអន្តរជាតិក្នុងដំណាក់កាលផ្លាស់ប្តូរថ្មី។”
រួមជាមួយការអនុម័តលើរដ្ឋធម្មនុញ្ញនៅសម័យប្រជុំលើកនេះរដ្ឋសភាបានអនុម័តលើច្បាប់ចំនួន៨និងផ្ដល់មតិក្នុងគំរោងច្បាប់ចំនួន១០ទៀត។ ក៏នៅសម័យ
ប្រជុំលើកនេះដែរ រដ្ឋសភាបានសួរដេញដោលនាយករដ្ឋមន្ត្រីនិងសមាជិករដ្ឋាភិបាលចំនួន៤រូបនិងពិនិត្យជ្រើសតាំងបំពេញបន្ថែមដំណែងមួយចំនួនរបស់ស្ថាប័នរដ្ឋសភាអនុម័តលើសំណើររបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលអំពីការជ្រើសតាំង លាលែងពី
ដំណែងរបស់សមាជិករដ្ឋាភិបាលមួយចំនួន។ ក្រោយសម័យបិទ បានប្រព្រឹត្តទៅ
សន្និសីទកាសែតក្នុងប្រទេសនិងអន្តរជាតិប្រកាសលទ្ធផលនៃសម័យប្រជុំលើក
ទី៦រដ្ឋសភាវៀតណាមនីតិកាលទី១៣៕
-VOVWORLD