សម័យប្រជុំលើកទី៧ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត

សម័យប្រជុំលើកទី៧ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត - ảnh 1
សម័យប្រជុំលើកទី៧ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត

        (VOV)_នាថ្ងៃទី១៥កក្កដា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅសម័យប្រជុំលើកទី
៧ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត។​នៅទីនេះ អង្គសន្និសីទបានស្ដាប់​និង​ផ្តល់មតិ
ចំពោះលទ្ធផលការបោះឆ្នោតសមាជិករដ្ឋសភា នីតិកាលទី១៤ ​និងសមាជិកក្រុមប្រឹក្សា
ប្រជាជនគ្រប់ជាន់ថ្នាក់ អាណត្តិ ២០១៦-២០២១។ ​ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភា
វៀតណាម លោកស្រី Nguyen Thi Kim Ngan បានអោយដឹងថា៖

        “​ ការបោះឆ្នោតសមាជិកសភា នីតិកាលទី១៤ និងក្រុមប្រឹក្សាប្រជាជនគ្រប់​ជាន់ថ្នាក់ អាណត្តិ២០១៦-២០២១ កន្លងទៅ ត្រូវបានរៀបចំឡើងនា​ថ្ងៃទី​២២​ឧសភា។ យើង
មានសមាជិកចំនួន៤៩៦ជាប់ឆ្នោត។ ប៉ុន្តែ មានករណីមួយត្រូវ​ត្រួតពិនិត្យឡើងវិញ។ 
តាមដំណើការ ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត នឹង​ពិនិត្យមើល ហើយផ្តល់លិខិត
បញ្ជាក់អោយសមាជិករដ្ឋសភានីតិកាលទី១៤ ​ចំពោះអ្នកជាប់ឆ្នោត៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ