សម័យប្រជុំលើកទី៧គណះកម្មាធិការអចិន្ត្រៃយ័រដ្ឋសភាវៀតណាមបានបិទ

សម័យប្រជុំលើកទី៧គណះកម្មាធិការអចិន្ត្រៃយ័រដ្ឋសភាវៀតណាមបានបិទ - ảnh 1
សម័យប្រជុំលើកទី៧គណះកម្មាធិការអចិន្ត្រៃយ័រដ្ឋសភាវៀតណាម (internet)

ក្រោយរយះពេល ១០ថ្ងៃធ្វើការ សម័យប្រជុំ លើកទី ៧ គណះកម្មាធិការអចិន្ត្រៃយ័
រដ្ឋសភាវៀតណាម បានបិទ។ មុននោះ គណះកម្មាធិការអចិន្ត្រៃយ័រដ្ឋសភា  បានស្ដាប់ និងផ្តល់មតិអំពីរបាយការណ៏ បំពេញបន្ថែមរបស់រដ្ឋាភិបាល វាយតំលៃចំពោះលទ្ធផល
នៃការអនុវត្តផែនការ អភិវឌ្ឈន៏សេដ្ឋកិច្ច សង្គម និងថវិការរដ្ឋ ឆ្នាំ ២០១១ និងសភាព
ការណ៏ អនុវត្តក្នុងរយះ​ប៉ុន្មានខែដើមឆ្នាំ ២០១២។ ស្ដីអំពី សភាពការណ៏សេដ្ឋកិច្ច  ក្នុងត្រីមាសទីមួយ របាយការណ៏បានលើកច្បាស់នូវបណ្ដាការលំបាក សាក់ល្បង 
កំណើនសេដ្ឋកិច្ចទទួលបានតែ៤% …ជាដើម។​ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភា
វៀតណាម Nguyen Sinh Hung បានលើកច្បាស់ថា៖

​          “ឥឡូវនេះ យើងត្រូវធ្វើអោយកំណើនសេដ្ឋកិច្ចនៅកំរិតសមស្រប និងមានការ
អាទិភាព​ពិសេស ចំពោះបណ្ដាផ្នែក មុខរបរនិង បណ្ដាវិស័យសំខាន់ ។ យើងត្រូវ​ព្យាករណ៍ បានអំពីស្ថានភាពពីឥឡាវដល់ចុងឆ្នាំ។ ខំប្រឹងប្រែង រក្សារបាន គោលដៅនេះ  និងបញ្ជាណែនាំ ដើម្បីទទួលបានគោលដៅ​ អតិផរណានៅកំរិត ៩% កំណើនសេដ្ឋកិច្ច 
គឺ ៦%…”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ