|
ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung |
(VOV)-នាព្រឹកថ្ងៃទី១០មេសានៅក្រុងហាណូយ គណៈកម្មាធិការអចិន្ត្រៃ
រដ្ឋសភាវៀតណាមបានបើកសម័យប្រជុំលើកទី៧។ ថ្លែងមតិបើកសម័យ
ប្រជុំ ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung បានលើកច្បាស់ថា
នៅសម័យប្រជុំលើកនេះ គណៈកម្មាធិការអចិន្ត្រៃនៃរដ្ឋសភានឹងផ្ដល់មតិ
អំពីបញ្ហាសំខាន់មួយចំនួន ដែលនៅមានមតិខុសគ្នារបស់គំរោងច្បាប់ចំនួន
៧ ដែលក្នុងនោះមាន៖ ច្បាប់ដោះស្រាយបទល្មើសរដ្ឋបាល ច្បាប់សមុទ្រ
វៀតណាម ច្បាប់តំលៃ ច្បាប់កោសលវិច័យយុតិធម៍ជាដើម។ នេះជាបណ្ដាគំរោងច្បាប់នឹងដាក់ជូនរដ្ឋសភាពិនិត្យអនុម័ត្តនៅសម័យប្រជុំលើកទី៣នា
ពេលខាងមុខ។ ក៏នៅកិច្ចប្រជុំលើកនេះដែរ គណៈកម្មាធិការអចិន្ត្រៃនៃ
រដ្ឋសភានឹងផ្ដល់មតិជាលើកដំបូងអំពីគំរោងច្បាប់ចំនួន៦និងពង្រាងកម្មវិធី កសាងច្បាប់និងក្រិដ្ឋច្បាប់របស់រដ្ឋសភាឆ្នាំ២០១៣ជាដើម៕