សម័យប្រជុំលើកទី៨ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ផ្តោតសំខាន់លើការផ្តល់យោបល់លើការស្រាយបំភ្លឺ ការទទួលយក និងការកែសម្រួលគម្រោងច្បាប់ចំនួន ២
(VOVWORLD) - នៅក្នុងសម័យប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក៏បានពិចារណាលើរបាយការណ៍ សំណើរអំពីការងារនីតិបញ្ញត្តិ ការងារឃ្លាំមើល និងពិចារណា សម្រេចចិត្តលើបញ្ហាសំខាន់ៗមួយចំនួនទៀតផង។ សម័យប្រជុំនេះគ្រោងនឹងប្រព្រឹត្តិទៅក្នុងរយៈពេល ២ ថ្ងៃកន្លះ។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue (រូបថត៖ រដ្ឋសភា) |
នាព្រឹកថ្ងៃទី ១៥ កុម្ភៈ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញបើកសម័យប្រជុំលើកទី ៨ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។ ក្នុងកិច្ចប្រជុំលើកនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្ដល់យោបល់អំពីការឆ្លើយបំភ្លឺ ការទទួលយក និងការកែសម្រួលគម្រោងច្បាប់ចំនួន ២ ដែលគ្រោងនឹងត្រូវបានរដ្ឋសភាពិចារណា និងអនុម័តនៅក្នុងសម័យប្រជុំលើកទី ៣ រួមមាន៖ គម្រោងច្បាប់ប៉ូលីសចល័ត និងគម្រោងច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់កម្មសិទ្ធបញ្ញា។
នៅក្នុងសម័យប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក៏បានពិចារណាលើរបាយការណ៍ សំណើរអំពីការងារនីតិបញ្ញត្តិ ការងារឃ្លាំមើល និងពិចារណា សម្រេចចិត្តលើបញ្ហាសំខាន់ៗមួយចំនួនទៀតផង។ សម័យប្រជុំនេះគ្រោងនឹងប្រព្រឹត្តិទៅក្នុងរយៈពេល ២ ថ្ងៃកន្លះ។
បន្ទាប់ពីពិធីបើកសម័យប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់យោបល់លើការទទួលយក និងកែសម្រួលច្បាប់ស្តីពីប៉ូលីសចល័ត; ផ្តល់យោបល់លើការងារបំណងប្រជាជនខែមករា ឆ្នាំ ២០២២ និងផ្ដោតសំខាន់លើការពិភាក្សាអំពីបញ្ហាមួយចំនួន ដែលម្ចាស់ឆ្នោត និងប្រជាជនយកចិត្តទុកដាក់នាពេលថ្មីៗនេះផងដែរ៕