សម័យប្រជុំលើកទី៩ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា
|
អនុប្រធានរដ្ឋសភាវៀតណាម លោក Uong Chu Luu |
(VOV)_បន្តសម័យប្រជុំលើកទី៩ នាថ្ងៃទី២១មេសា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់ មតិ ចំពោះការទទួល កែសម្រួលគំរោងច្បាប់ទទួលខុសត្រូវសងរបស់រដ្ឋ(ធ្វើវិសោធនកម្ម)។ស្ដីអំពីបញ្ហា សងឬមិនសងជំងឺចិត្តចំពោះគ្រួសារមានសមាជិកត្រូវផ្តន្ទាទោសទុច្ចរិតអនុប្រធានរដ្ឋសភាវៀត ណាម លោក Uong Chu Luu បានចាត់ទុកថា៖
“ ស្ដីអំពីការខូចខាតខាងជំងឺចិត្ត គឺទាំងអ្នកត្រូវផ្តន្ទាទោសទុច្ចរិតនិងសមាជិកក្នុងគ្រួសារ។ គ្រួសារ ឪពុក ម្តាយ ប្រពន្ធ កូនត្រូវរងផលពះពាល់យ៉ាងធ្ងន់ធ្ងរ កូនចៅឈប់រៀន មិនទៅធ្វើការ ហើយថែមទាំងអាចសម្លាប់ខ្លួន។ មនុស្សទាំងនោះរងផលបះពាល់គឺធ្ងន់ធ្ងរណាស់ ប៉ុន្តែកំរិតសងគឺប៉ុន្មាន ហើយអ្នកណាបានទទួលនោះគឺត្រូវផ្អែកទៅលើគោលនយោបាយរបស់រដ្ឋ៕”