សម័យប្រជុំលើកទី៩រដ្ឋសភាវៀតណាមនីតិកាលទី១៣បិទបញ្ចប់ប្រកបដោយជោគជ័យ

(VOVworld)-នាររៀលថ្ងៃទី២៦មិថុនា រដ្ឋសភាវៀតណាមបានបើកសម័យប្រ
ជុំពេញ​អង្គក្រោមអធិបតីរបស់ប្រធានរដ្ឋសភាលោក Nguyen Sinh Hung ។
អញ្ជើញ ចូលរួមក្នុងសម័យប្រជុំនេះ មានអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម
Nguyen Phu Trongប្រធានរដ្ឋលោក Truong Tan Sang និងនាយករដ្ឋមន្ត្រីរដ្ឋាភិ
បាល លោក​Nguyen TanDung។

សម័យប្រជុំលើកទី៩រដ្ឋសភាវៀតណាមនីតិកាលទី១៣បិទបញ្ចប់ប្រកបដោយជោគជ័យ - ảnh 1
ប្រធានរដ្ឋសភាលោក Nguyen Sinh Hung ថ្លែងមតិក្នុងសម័យបិទបញ្ចប់
សម័យប្រជុំលើកទី៩រដ្ឋសភាវៀតណាមនីតិកាលទី១៣

        ថ្លែងមតិក្នុងពិធី ប្រធានរដ្ឋសភា Nguyen Sinh Hung បានលើកច្បាស់ថា រដ្ឋសភាបានសម្រេចកម្មវិធីធ្វើការនៃកិច្ចប្រជុំលើកទី៩នេះដោយចំនួនការងារ និងខ្លឹមសារសំខាន់ៗជាច្រើន។ នេះជាពេលវេលាសមស្របដើម្បីរដ្ឋសភាមាន
ការវាយតម្លៃអំពីស្ថានភាពប្រទេសជាតិនាប៉ុន្មានឆ្នាំកន្លងទៅ លទ្ធផលអនុវត្ត
ភារកិច្ចសេដ្ឋកិច្ចសង្គម ផ្សព្វផ្សាយច្បាប់ និងសម្រេចលើបញ្ហាសុខុមាលភាព
សង្គមមួយចំនួនទៀត។ រដ្ឋសភាក៏បានអនុម័តលើកសេចក្តីសម្រេចចិត្តស្តីពី បង្កើនរាល់វិធានការបង្ការប្រឆាំងការកាត់ទោសខុស និងធានា សំណងសម្រាប់
ជនរងគ្រោះ ក្នុងសកម្មភាពបណ្តឹងព្រហ្មទណ្ឌ។ល។ ថ្លែងមតិក្នុងពិធី លោក
Nguyen Sinh Hung បានលើកច្បាស់ថា៖

        “សម័យប្រជុំលើកទី៩រដ្ឋសភាវៀតណាមនីតិកាលទី១៣បានបិទបញ្ចប់ ប្រកបដោយជោគជ័យ និងបន្សលទុកនូវទំនុកទុកចិត្ត ចំណាប់អារម្មណ័យ៉ាង ល្អប្រសើរក្នុងដួងចិត្តជនរួមជាតិ អ្នកបោះឆ្នោតទូទាំងប្រទេស។ ក្រោយសម័យ
ប្រជុំនេះ ខ្ញុំស្នើរឲ្យសមាជិកសមាជិការសភា ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត  ស្វែងយល់អំពីបំណងប្រាថ្នារបស់អ្នកបោះឆ្នោតដើម្បីមានសម្លេងតំណាងឲ្យ ផលប្រយោជន៍របស់អ្នកបោះឆ្នោតចំពោះបណ្តាសេចក្តីសម្រេចចិត្តរបស់រដ្ឋ
សភា”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ