សម័យប្រជុំលើកទី៩រដ្ឋសភាវៀតណាមនីតិកាលទី១៣បានប្រារព្ធឡើង


សម័យប្រជុំលើកទី៩រដ្ឋសភាវៀតណាមនីតិកាលទី១៣បានប្រារព្ធឡើង - ảnh 1
សម័យប្រជុំលើកទី៩រដ្ឋសភាវៀតណាមនីតិកាលទី១៣បានប្រារព្ធឡើង (VOV)

        Vovworld-សម័យប្រជុំលើកទី៩រដ្ឋសភាវៀតណាមនីតិកាលទី១៣បាន
​ប្រារព្ធ​ឡើងដ៏មហោឡារិកនាព្រឹកថ្ងៃទី២០ឧសភានៅក្រុងហាណូយដោយមាន
ការចូលរួមរបស់បណ្ដាថ្នាក់ដឹកនាំអតីតថ្នាក់ដឹកនាំជាន់ខ្ពស់បក្សរដ្ឋរដ្ឋាភិបាល
គណៈ​កម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិអ្នកបដិវត្តន៍ជើងចាស់អង្គទូតនិងអង្គការ​
អន្តរជាតិនៅក្រុងហាណូយ។​ ពិធីប្រារព្ធនៃសម័យប្រជុំលើកទី៩រដ្ឋសភានីតិកាល​
ទី១៣ត្រូវបានវិទ្យុសម្លេងវៀតណាមផ្សាយបន្តផ្ទាល់លើកាណាល់ព័ត៌មាន​នយោបាយ
ចំរុះ VOV1 និងកាណាល់ទូរទស្សន៍រដ្ឋសភា។

        ថ្លែងមតិប្រារព្ធសម័យប្រជុំនេះ ប្រធានរដ្ឋសភាវៀតណាមលោក ​Nguyen Sinh
Hung បានលើកច្បាស់ថា សម័យប្រជុំលើកទី៩មានតួនាទីដ៏សែនសំខាន់។​សម័យ
​ប្រជុំនឹងវាយតំលៃស្ថានភាពសេដ្ឋកិច្ចសង្គម ការពារជាតិសន្តិសុខកិច្ចការ​បរទេស
ការងារយុត្តិធម៍និងការងារផ្សេងៗ។ លោកប្រធានរដ្ឋសភា Nguyen Sinh Hung បាន
សង្កត់ធ្ងន់ថា៖

        “នៅសម័យប្រជុំលើកនេះ រដ្ឋសភានឹងពិនិត្យអនុម័តទៅលើគំរោង​ច្បាប់​និង
​ពង្រាងសេចក្តីសំរេចចិត្តចំនួន១១របស់រដ្ឋសភា ផ្ដល់មតិអំពីគំរោងច្បាប់​ចំនួន​១៦
ទៀត។ ដោយបរិមាណគំរោងច្បាប់ត្រូវបានពិនិត្យអនុម័តដ៏ធំធេងនៅសម័យ​ប្រជុំ​
លើកនេះសំដៅបន្តនាំរដ្ឋធម្មនុញ្ញចូលក្នុងជីវភាពរស់នៅ រួមចំណែកសុក្រិដ្ឋ​យន្តការ
ធានាចរិតឯកភាពព្រមៗគ្នារបស់ប្រព័ន្ធច្បាប់ឆ្លើយតបនឹងសំណូមពរ​អភិវឌ្ឍន៍
ប្រទេសជាតិក្នុងស្ថានភាពថ្មី។​ជាពិសេសនៅសម័យប្រជុំលើកនេះ រដ្ឋសភានឹងអនុម័ត
លើគំរោងច្បាប់សំខាន់ៗជាច្រើនរួមចំណែកសុក្រិដ្ឋប្រព័ន្ធនយោបាយលើកកំពស់
ប្រសិទ្ធភាពសកម្មភាពរបស់ក្បាលម៉ាស៊ីនរដ្ឋ​ពីមជ្ឈឹមដល់មូលដ្ឋានដូចជាច្បាប់ចាត់
តាំងរដ្ឋាភិបាល(វិសោធនកម្ម) ច្បាប់​ចាត់​តាំងរដ្ឋអំណាចដំបន់ ច្បាប់រណសិរ្សមាតុភូមិ
វៀតណាម(វិសោធនកម្ម)ជាដើម។”

        បន្ទាប់នោះ តាងនាមឲ្យរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc
បានអធិប្បាយរបាយការណ៍វាយតំលៃបំពេញបន្ថែមលទ្ធផលអនុវត្ត​ផែនការអភិវឌ្ឍន៍
សេដ្ឋកិច្ចសង្គមឆ្នាំ២០១៤និងផែនការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គមឆ្នាំ២០១៥។
​របាយការណ៍របស់រដ្ឋាភិបាលសឲ្យឃើញថា ក្នុង​ចំណោមគោលដៅផែនការចំនួន១៤
នៃផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ​២០១៤មានគោលដៅចំនួន១៣ទទួលបាននិង
លើសពីផែនការ ក្នុងនោះគួរឲ្យ​យកចិត្តទុកដាក់គឺ GDP កើនឡើង៥,៩៨% ហួសពី
គោលដៅដែលបានដាក់ចេញ មានគោលដៅចំនួន១មិនទាន់ទទួលបានតាមផែនការ
គឺអត្រាពលករបានបណ្ដុះបណ្ដាល។ ក្នុងប៉ុន្មានខែដើមឆ្នាំ២០១៥ ស្ថានភាពសេដ្ឋកិច្ច
សង្គមក៏ទទួលបាន​លទ្ធផល​សកម្ម​ជាច្រើនផងដែរ។

        ក្នុងសម័យប្រារព្ធនៃសម័យប្រជុំលើកទី៩រដ្ឋសភានីតិកាលទី១៣ ប្រធាន​គណៈ
កម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក​ Nguyen Thien Nhan បានអធិប្បាយ
របាយការណ៍បូកសរុបមតិសំណើររបស់អ្នកបោះឆ្នោត។ ប្រធាន​គណៈកម្មាធិការ
សេដ្ឋកិច្ចនៃរដ្ឋសភាលោក Nguyen Van Giau បានអធិប្បាយរបាយការណ៍ពិនិត្យ
របាយការណ៍របស់រដ្ឋាភិបាលវាយតំលៃបំពេញបន្ថែមលទ្ធផលអនុវត្តផែនការអភិវឌ្ឍន៍
សេដ្ឋកិច្ចសង្គមនិងថវិការរដ្ឋឆ្នាំ២០១៤ ស្ថានភាព​អនុវត្ត​ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច
សង្គមនិងថវិការរដ្ឋក្នុងប៉ុន្មានខែដើមឆ្នាំ​២០១៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ