សម័យប្រជុំវិសាមញ្ញលើកទី ២ នៃរដ្ឋសភាលើកទី ១៥ នឹងបើកនៅថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៣
(VOVWORLD) - បន្តកម្មវិធីនៃសម័យប្រជុំលើកទី ១៨ នាព្រឹកថ្ងៃទី២១ ធ្នូ នៅទីក្រុងហាណូយ ក្រោមអធិបតីភាពប្រធានរដ្ឋសភា លោក Vuong Dinh Hue គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបើកកិច្ចប្រជុំបូកសរុបការងារត្រៀមរៀបចំ និងផ្តល់មតិលើខ្លឹមសារ និងរបៀបវារៈនៃកិច្ចប្រជុំវិសាមញ្ញលើកទី២ រដ្ឋសភានីតិកាលទី ១៥។ តាមនោះ សម័យប្រជុំវិសាមញ្ញរដ្ឋសភារំពឹងថានឹងបើកនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ និងបិទនៅរសៀលថ្ងៃទី៩ ខែមករា។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue ថ្លែងមតិនៅសម័យប្រជុំ។ (រូបថត៖ hcmcpv.org.vn) |
នៅក្នុងសម័យប្រជុំ រដ្ឋសភាបានផ្តល់យោបល់ និងសម្រេចលើខ្លឹមសារសំខាន់ៗមួយចំនួនដូចជា៖ ពិនិត្យ និងសម្រេចលើផែនការមេជាតិដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០; ពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការពិនិត្យ និងព្យាបាលជំងឺ (វិសោធនកម្ម); បូកសរុប និងវាយតម្លៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៣០ លើសម័យប្រជុំដំបូង រដ្ឋសភា នីតិកាលទី ១៥; ពិចារណា និងសម្រេចលើការបន្តអនុវត្តគោលនយោបាយមួយចំនួនទាក់ទងនឹងការបង្ការ និងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩; ពិចារណា និងសម្រេចលើបញ្ហាហិរញ្ញវត្ថុ ថវិកា និងធនធានមនុស្សមួយចំនួន...។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានឲ្យដឹងថា ការរៀបចំកិច្ចប្រជុំវិសាមញ្ញលើកទី២ ប្រព្រឹត្តទៅជិតដល់ពេលបុណ្យចូលឆ្នាំថ្មី ដូច្នេះត្រូវប្រព្រឹត្តទៅដោយភាពបន្ទាន់ និងមានការប្រមូលមតិខ្ពស់៖ “ផែនការមេជាតិ គឺជារឿងសំខាន់បំផុត ដែលយើងត្រូវមាន។ ដូច្នេះហើយនៅក្នុងកិច្ចប្រជុំនេះ ខ្លឹមសារនេះត្រូវបានលើកឡើង។ ក្នុងបរិបទបែបនេះ ផែនការប្រជុំមជ្ឈិមក៏រួមបញ្ចូលការងារបុគ្គលិកផងដែរ។ បញ្ហាត្រូវផ្តោតលើការដឹកនាំ និងទិសដៅដឹកនាំ”។
តាមកម្មវិធី នារសៀលថ្ងៃ ២១ធ្នូនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់យោបល់លើផែនការមេជាតិដំណាក់កាល ២០២១ - ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០៕