សម័យប្រជុំវិសាមញ្ញលើកទី៥ របស់រដ្ឋសភាវៀតណាមនឹងពិចារណា អនុម័តលើខ្លឹមសារចំនួន៤

(VOVWORLD) - សម័យប្រជុំវិសាមញ្ញលើកទី៥ របស់រដ្ឋសភាវៀតណាមនីតិកាលទី១៥ នឹងបើកនៅថ្ងៃទី១៥ មករា ហើយគ្រោងនឹងបិទនៅព្រឹកថ្ងៃទី១៨ ខែមករា តាមទម្រង់កិច្ចប្រជុំផ្ទាល់នៅឯវិមានរដ្ឋសភា រដ្ឋធានីហាណូយ។ 

ក្នុងសម័យប្រជុំលើកនេះ រដ្ឋសភានឹងធ្វើការពិចារណា និងអនុម័តលើខ្លឹមសារចំនួន៤ រួមមាន៖ សេចក្តីព្រាងច្បាប់ភូមិបាល (វិសោធនកម្ម); សេចក្តីព្រាងច្បាប់ស្តីពីអង្គការឥណទាន (វិសោធនកម្ម); សេចក្តីព្រាងសេចក្តីសម្រេចស្តីពីយន្តការ និងគោលនយោបាយបិសេសមួយចំនួន ដើម្បីដោះស្រាយការលំបាកឧបសគ្គ និងពន្លឿនការអនុវត្តកម្មវិធីគោលដៅជាតិ; ការបំពេញបន្ថែមផែនការវិនិយោគសាធារណៈរយៈពេលមធ្យមដោយដើមទុនថវិកាមជ្ឈិមក្នុងដំណាក់កាល ២០២១ - ២០២៥ និងការបំពេញបន្ថែមផែនការវិនិយោគសាធារណៈរយៈពេលមធ្យមសម្រាប់សម្ព័ន្ធក្រុមហ៊ុនថាមពលអគ្គីសនីវៀតណាមពីប្រភពទុនបម្រុងនៃផែនការវិនិយោគសាធារណៈរយៈពេលមធ្យម។

ពិធីបើក និងបិទសម័យប្រជុំវិសាមញ្ញលើកទី ៥ នឹងត្រូវបានផ្សាយផ្ទាល់តាមវិទ្យុសម្លេងវៀតណាម ទូរទស្សន៍វៀតណាម និងទូរទស្សន៍រដ្ឋសភាវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ