សម័យប្រជុំសាមញ្ញរដ្ឋាភិបាល ៖ ខែសីហាមានចំណុចលេចធ្លោជាច្រើនដោយទទួលបានបទដ្ឋានសេដ្ឋកិច្ចសង្គមល្អ
(VOVWORLD) -នាថ្ងៃទី ៣០ សីហា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីសម័យប្រជុំរដ្ឋាភិបាលខែសីហា និង ៨ ខែ ឆ្នាំ ២០១៧។
នាថ្ងៃទី ៣០ សីហា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីសម័យប្រជុំរដ្ឋាភិបាលខែសីហា និង ៨ ខែ ឆ្នាំ ២០១៧។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Nguyen Xuan Phuc បានវាយតម្លៃថា ខែសីហាគឺជាខែដែលមានចំណុចលេចធ្លោជាច្រើនដោយទទួលបានបទដ្ឋានសេដ្ឋកិច្ចសង្គមល្អ៖ បទដ្ឋានម៉ាក្រូសេដ្ឋកិច្ចទទួលបានលទ្ធផលវិជ្ជមាន អតិផរណាត្រូវបានគ្រប់គ្រងដោយសន្ទស្សន៍តម្លៃប្រើប្រាស់ក្នុងខែសីហាកើនឡើង ០,៩២% កានាំចេញមានកំណើនខ្លាំង ដោយ ១៨ % ទេសចរណ៍មានកំណើនខ្លាំង ទុនវិនយោគពីបរទេសសទទួលបានជាង ២៣,៣ ពាន់លានដុល្លារអាមេរិក។ តាមលោកនាយករដ្ឋមន្ត្រីថា ប្រសិនបើបណ្ដាខែខាងមុខបន្តទទួលបានលទ្ធផលដ៏ល្អប្រសើរដូចខែសីហានេះ គឺមានយថាទស្សន៍ទទួលបានគោលដៅដែលបានដាក់ចេញក្នុងឆ្នាំ ២០១៧។ ស្ដីពីបញ្ហាសង្គមកិច្ច លោកបានចាត់ទុកថាគប្បីយកចិត្តទុកដាក់លើស្ថានភាព ឆ្នាំសិក្សាថ្មី ជាពិសេសនៅតំបន់ឆ្លាយដាច់ស្រយាល និងតំបន់មានទឹកជំនន់។ ស្តីពីភារកិច្ចនាពេលខាងមុខ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc មានប្រសាសន៍ថា៖
"ឈរលើស្មារតីនៃឆ្នាំ២០១៧នេះ គឺជាឆ្នាំកាត់បន្ថយពន្ធ ហេតុដូច្នេះបានជាចំពោះមុខមិនដំឡើងពន្ធគ្រប់ប្រភេទដែលជះឥទ្ធិពលដល់សហគ្រាសនិងបរិយាកាសធ្វើអាជីវកម្មឡើយ។ រីឯបញ្ហាដំឡើង ពន្ធ VAT គឺត្រូវវិភាគនូវលក្ខណៈជាក់ស្តែង ដើម្បីប្រជាជនស្គាល់ច្បាស់ ពីដំណើរការ។ "
ក៏នៅក្នុងកិច្ចសម័យប្រជុំនេះ ក្រសួងផែនការ និងវិនិយោគបានឲ្យដឹងថា រាល់បទដ្ឋានស្ដីពីផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចដែលរដ្ឋសភាប្រគល់ជូនគឺសុទ្ធតែទួលបានទាំងអស់៕