សម័យពិគ្រោះនយោបាយថ្នាក់អនុរដ្ឋមន្ត្រីលើកទី ៣ រវាងវៀតណាមនិងសហភាពអឺរ៉ុប


សម័យពិគ្រោះនយោបាយថ្នាក់អនុរដ្ឋមន្ត្រីលើកទី ៣ រវាងវៀតណាមនិងសហភាពអឺរ៉ុប - ảnh 1
សម័យពិគ្រោះនយោបាយថ្នាក់អនុរដ្ឋមន្ត្រីលើកទី ៣ រវាងវៀតណាមនិងសហភាពអឺរ៉ុប
(Image: Vietnam+)

(VOVworld) – តាមកិច្ចព្រមព្រៀងរវាងវៀតណាមនិងសហភាពអឺរ៉ុប
នាថ្ងៃទី ២៥ មិនា សម័យពិគ្រោះនយោបាយថ្នាក់អនុរដ្ឋមន្ត្រីលើកទី
៣ រវាងអនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son និង
នាយកគ្រប់គ្រងស្ថាប័នកិច្ចការបរទេសអឺរ៉ុប (EEAS) លោក David
O’Sullivan បានប្រព្រឹត្តទៅនៅទីក្រុង​ហាណូយ។ ភាគីទាំង ២ បាន
ពិភាក្សាអំពីវិធានការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យ
នយោបាយ-ការទូត សេដ្ឋកិច្ច-វិនិយោគ យុត្តិធម៌ សន្តិសុខ-ការពារ
ប្រទេសនិងកសិកម្ម ជាដើម។ ថ្នាក់ដឹកនាំទាំង ២ រូបបានឯកភាពថា៖
នាពេល ខាងមុខ ភាគីទាំង ២ ត្រូវបង្កើនផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់
ថ្នាក់ហើយអះអាងនូវការប្តេជ្ញាចិត្តនយោបាយអំពីការបញ្ចប់ការចរចារ
ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប
 (EVFTA) មុនពេលសន្និសីទជាន់ខ្ពស់ ASEM លើកទី ១០ នៅទីក្រុងមី
ឡានរបស់អ៊ីតាលីដែលគ្រោងនឹងត្រូវបានរៀបចំឡើងនាខែតុលាខាង
មុខនេះ។ អនុរដ្ឋមន្ត្រី Bui Thanh Son បានស្នើឲ្យ EU ជំរុញការអនុម័ត្ត
លើកិច្ចព្រមព្រៀងក្របខ័ណ្ឌដៃគូនិងសហប្រតិប​ត្តិការលើគ្រប់វិស័យ
(PCA) រវាងវៀតណាមនិង EU ឲ្យបានឆាប់ៗ ទទួលស្គាល់យន្តការ
សេដ្ឋកិច្ចទីផ្សារសំរាប់វៀតណាម ជាដើម។ក្នុងការជួសន្ទនាជាមួួយលោក
 DavidO’Sullivan នារៀលថ្ងៃទី២៦មិនានៅទីក្រុងហាណូយឧបនាយក
រដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោកPham Binh Minh បាន
វាយតំលៃខ្ពស់ចំពោះការជួយឧបត្ថម្ភរបស់ EU សំរាប់វៀតណាម។លោក
 DavidO’Sullivan បានអះអាងថា៖EU នឹងបង្កើនកិច្ចសហប្រតិបត្តិការជា
មួយវៀតណាមនិង​ចាត់ទុកវៀតណាមជាដៃគូសំខាន់១នៅតំបន់អាស៊ី
ប៉ាស៊ីហ្វិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ