សម័យសួរដេញដោល និងឆ្លើយសំណួរដេញដោលមានការផ្លាស់ប្ដូរថ្មីជាច្រើន​ ដើម្បីឆ្លើយតបនឹងការរំពឹងទុករបស់អ្នកបោះឆ្នោត

(VOVWORLD) -នៅក្នុងសម័យប្រជុំលើកទី ៦ រដ្ឋសភាវៀតណាមនីតិកាលទី ១៤ រដ្ឋសភាបានដំណើការសម័យសួរដេញដោល និងឆ្លើយសំណួរដេញដោលចាប់ពីថ្ងៃទី ៣០ ខែតុលា ដល់ថ្ងៃទី ១ ខែ វិច្ឆិកា។ 
សម័យសួរដេញដោល និងឆ្លើយសំណួរដេញដោលមានការផ្លាស់ប្ដូរថ្មីជាច្រើន​ ដើម្បីឆ្លើយតបនឹងការរំពឹងទុករបស់អ្នកបោះឆ្នោត - ảnh 1 ទិដ្ឋភាពនៃសម័យសួរដេញដោល (រូបថត៖ http://quochoi.vn)

សកម្មភាពសួរដេញដោល និងឆ្លើយសំណួរដេញដោលនៅក្នុងសម័យប្រជុំលើកនេះត្រូវបានសមាជិកសភាយ៉ាងច្រើនកុះករនៅទូទាំងប្រទេសយកចិត្តទុកដាក់តាមដាន។ តាមលោក Nguyen Van Vinh អ្នកបោះឆ្នោតមួយរូបនៅមណ្ឌលស្រុក An Lao ទីក្រុង Hai Phong បានសំណេះសំណាលថា៖

នៅក្នុងសម័យសួរដេញដោល ខ្ញុំឃើញថារដ្ឋសភាមានការផ្លាស់ប្ដូរជាច្រើន។ ទីមួយគឺមិនសួរដេញដោលតាមក្រុមបញ្ហាដូចពីមុនមកនោះទេ។ ទីពីរគឺធ្វើការសួរដេញដោលចំពោះសមាជិកសភាទាំងអស់ និងរដ្ឋមន្ត្រីដែលមានការទាក់ទិននានា។ សមាជិកសភា បានផ្តោតសំខាន់ទៅលើការសន្យារបស់រដ្ឋមន្ត្រី និងសមាជិកសភា។ រាល់បញ្ហាក្ដៅគគុករបស់សង្គមដែល ត្រូវបានអ្នកបោះឆ្នោតនៅទូទាំងប្រទេសយកចិត្តទុកដាក់ ក៏ត្រូវបានសមាជិកសភាលើកយកមកសួរដេញដោលផងដែរ ជាពិសេសគឺ ភាពអសកម្មក្នុងការប្រឡង អំពើពុករលួយ និងការធ្វើកំណែទម្រង់រដ្ឋបាល។

ចំណែកឯខ្លួនវិញ លោក ស្រី Nguyen Thi Phuong Thao អ្នកបោះឆ្នោតមួយរូបនៅមណ្ឌលខេត្ត Lai Chau បានលើកមតិថា៖

ជាទូទៅសមាជិករដ្ឋាភិបាលនានាគឺសុទ្ធតែទទួលស្គាល់និងឆ្លើយតបចំពោះបញ្ហាដែលត្រូវបានសមាជិកសភាលើកឡើង។ ក្នុងនោះ រដ្ឋមន្ត្រីមួយចំនួនបានទទួលស្គាល់ដោយសុច្ចរិតនូវកំហិតរបស់ផ្នែកខ្លួន ហើយចាត់ដំណោះស្រាយតាមភាពជាក់ស្ដែង។ ទោះជាយ៉ាងណាក៏ដោយ អ្នកបោះឆ្នោតមានក្ដីសង្ឃឹមថា ផ្នែកនានានឹងជំនះពុះពារលើផលវិបាក ក៏ដូចជាឃ្លាំមើលការបញ្ជាណែនាំរបស់រដ្ឋមន្ត្រីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ