សម័យសួរដេញដោលរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងផ្សព្វផ្សាយរបស់រដ្ឋសភា
(VOVWORLD) - ឆ្លើយសំណួរអំពីការផ្លាស់ប្តូរឌីជីថល រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងផ្សព្វផ្សាយលោក Nguyen Manh Hung បានសង្កត់ធ្ងន់ថា៖ មូលដ្ឋានគ្រឹះឌីជីថលវៀតណាមគឺជាដំណោះស្រាយលោតផ្លោះនៃការផ្លាស់ប្ដូរឌីជីថលវៀតណាម។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងផ្សព្វផ្សាយលោក Nguyen Manh Hung។ រូបថត៖ quochoi.vn |
នាព្រឹកថ្ងៃទី ៤ វិច្ឆិកា នៅទីក្រុងហាណូយ សមាជិកសភាបានអញ្ជើញចូលរួមសម័យប្រជុំលើកទី ៤ រដ្ឋសភាវៀតណាម នីតិកាលទី ១៥ បានធ្វើការសួរដេញដោលរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងផ្សព្វផ្សាយអំពីបញ្ហាលើវិស័យព័ត៌មាន និងផ្សព្វផ្សាយ។
ខ្លឹមសារនៃការសាកសួរដេញដោលចំពោះរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងផ្សព្វផ្សាយរួមមាន៖ ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងការគ្រប់គ្រងរដ្ឋ ការកសាងរដ្ឋាភិបាលឌីជីថល រដ្ឋអំណាចឌីជីថល ការកសាង ការភ្ជាប់ ការចែករំលែក និងការទាញយកទិន្នន័យជាតិ ការអភិវឌ្ឍធនធានមនុស្សបច្ចេកវិទ្យាព័ត៌មាន លទ្ធភាពទទួលបានព័ត៌មាន និងការអភិវឌ្ឍប្រភពធនធានមនុស្សបច្ចេកវិទ្យាព័ត៌មានវិទ្យា នៅតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ ពិនិត្យ និងគ្រប់គ្រងគេហទំព័រ គេហទំព័រអេឡិចត្រូនិក និងមូលដ្ឋានគ្រឹះអនឡាញ និងបណ្តាញសង្គមជាដើម។
ឆ្លើយសំណួរអំពីការផ្លាស់ប្តូរឌីជីថល រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងផ្សព្វផ្សាយលោក Nguyen Manh Hung បានសង្កត់ធ្ងន់ថា៖ មូលដ្ឋានគ្រឹះឌីជីថលវៀតណាមគឺជាដំណោះស្រាយលោតផ្លោះនៃការផ្លាស់ប្ដូរឌីជីថលវៀតណាម។ ទិន្នន័យឌីជីថលគឺជាប្រភពធនធានដ៏សំខាន់ ដូច្នេះក្រសួងព័ត៌មាន និងផ្សព្វផ្សាយបានផ្តោតលើការអភិវឌ្ឍមូលដ្ឋានគ្រឹះឌីជីថល៖
“ក្នុងឆ្នាំ ២០២២ ក្រសួងព័ត៌មាន និងផ្សព្វផ្សាយបានប្រកាសនៅមូលដ្ឋានគ្រឹះឌីជីថលថ្នាក់ជាតិចំនួន ៥២ ដើម្បីដាក់ឲ្យដំណើរការ។ ទាំងនេះគឺជាមូលដ្ឋានគ្រឹះឌីជីថលថ្នាក់ជាតិ។ យើងខ្ញុំបានប្រកាសចំណោទផ្លាស់ប្ដូរឌីជីថលជាតិទាំងថ្នាក់មជ្ឈឹម និងមូលដ្ឋាន។ ក្រសួងព័ត៌មាន និងផ្សព្វផ្សាយមានគេហទំព័រ ដើម្បីប្រកាសចំណោទផ្លាស់ប្ដូរឌីជីថលវៀតណាម ហើយក៏មានគេហទំព័រឯកទេសដើម្បីដោះស្រាយចំណោតអំពីការផ្លាស់ប្ដូរឌីជីថលវៀតណាមផងដែរ”។
ទាក់ទិននឹងការអភិវឌ្ឍប្រភពធនធានមនុស្សផ្នែកបច្ចេកវិទ្យាព័ត៌មាន លោករដ្ឋមន្ត្រី Nguyen Manh Hung បានឲ្យដឹងថា បច្ចុប្បន្ននេះ ធនធានមនុស្សផ្នែកបច្ចេកវិទ្យាព័ត៌មានមានប្រមាណ ១,២ លាននាក់ ក្នុងនោះធនធានមនុស្សដែលមាន សញ្ញាប័ត្របរិញ្ញាប័ត្ររងឡើងទៅគឺប្រមាណ ៥៥០ ០០០ នាក់ ខណៈពេលដែលវៀតណាមត្រូវការធនធានមនុស្សខាងបច្ចេកវិទ្យា ព័ត៌មានប្រមាណ ៣ លាននាក់ផងដែរ៕