សម័យសួរដេញដោលរដ្ឋមន្ត្រីក្រសួងសុខាភិបាល បំភ្លឺបញ្ហាជាច្រើនដែលអ្នកបោះឆ្នោតកំពុងយកចិត្តទុកដាក់
(VOVWORLD) - នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា រដ្ឋសភាបានចាប់ផ្ដើមសម័យប្រជុំសួរដេញដោល-ផ្តល់ចម្លើយដេញដោលនៅសម័យប្រជុំលើកទី២ រដ្ឋសភានីតិកាលទី១៥ ចំពោះរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Nguyen Thanh Long។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Nguyen Thanh Long |
សម័យសួរដេញដោល-ផ្តល់ចម្លើយដេញដោលនេះ ត្រូវបានអ្នកបោះឆ្នោតមួយចំនួនធំយកចិត្តទុកដាក់យ៉ាងខ្លាំង និងតាមដានតាមរយៈការផ្សាយផ្ទាល់តាមរលកវិទ្យុ និងកញ្ជក់ទូរទស្សន៍។
អ្នកបោះឆ្នោត Hoang Thi Dung នៅទីក្រុង Yen Bai វាយតម្លៃថាៈ៖ “សម័យសួរដេញដោលនិងផ្តល់ចម្លើយដេញដោលមានភាពស្មោះត្រង់ ស្របតាមការរំពឹងទុករបស់អ្នកបោះឆ្នោត។ សមាជិកសភាក៏បានលើកឡើងនូវបញ្ហាក្តៅគគុកជាច្រើន ជាពិសេសបញ្ហានៃការបង្ការជំងឺកូវីដ-១៩ សមត្ថភាពនៅថ្នាក់មូលដ្ឋាន ការថែទាំសុខភាព បញ្ហាវ៉ាក់សាំងជាដើម។ ចម្លើយរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលច្បាស់លាស់ ដោយបានបញ្ជាក់ពីបញ្ហាសំខាន់ៗជាច្រើន។ តាមរយៈនេះ អ្នកបោះឆ្នោតក៏ចង់ឱ្យមានការឯកភាពក្នុងវិធានការប្រឆាំងការរីករាលដាលឲ្យកាន់តែមានប្រសិទ្ធភាពជាង”។
អ្នកបោះឆ្នោត Hai Phong ជាច្រើនក៏ជឿជាក់ថា ក្រុមបញ្ហានិងរដ្ឋមន្ត្រីដែលត្រូវបាន រដ្ឋសភាជ្រើសរើសសម្រាប់បំពេញការសួរដេញដោលនិងផ្តល់ចម្លើយ សុទ្ធតែជាបញ្ហាដែលសង្គមកំពុងយកចិត្តទុកដាក់ផងដែរ៕