សម័យសួរដេញដោលរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មនិងរដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម


សម័យសួរដេញដោលរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មនិងរដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម - ảnh 1
សម័យសួរដេញដោលរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មនិងរដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម (Image: dantri.vn)

(VOVworld) – សម័យសួរដេញដោលរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មនិង​រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាមរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងត្រូវបានរៀបចំឡើងនាថ្ងៃទី១មេសាខាងមុខ។ សម័យសួរដេញដោលនេះនឹង ត្រូវបានផ្សាយបន្តផ្ទាល់តាមវិទ្យុសម្លេងវៀតណាមនិងទូរទស្សន៍។ ចំពោះរដ្ឋមន្ត្រី ក្រសួងឧស្សាហពាណិជ្ជកម្ម លោក Vu Huy Hoang  បណ្ដាបញ្ហាដែលត្រូវបាន សួរដេញដោលគឺវិធានការលើកកំពស់គុណភាពនៃការគ្រប់គ្រងទីផ្សារ ស្ថានភាព នាំចេញខុសច្បាប់ផលរ៉ែនិងការទទួលខុសត្រូវក្នុងការគ្រប់គ្រងអគ្គីសនី ប្រេង
ជាដើម។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម លោកស្រី Nguyen Thi Kim Tien នឹងឆ្លើយសំណួរអំពីបណ្ដាវិធានការដើម្បីជំនះពុះពារលើស្ថានភាពថយចុះ ខាងសិលធម៌សុខាភិបាលរបស់គ្រួរពេទ្យ ការវិនិយោគសំរាប់សុខាភិបាលនៅ
ថ្នាក់មូលដ្ឋានជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ