សម្រេចការងារខ័ណ្ឌសីមាបោះបង្គោលព្រំដែនដើម្បីជួយសម្រួលដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម

(VOVWORLD) - ខេត្ត Lang Son មានខ្សែព្រំដែនជាង ២៣០គីឡូម៉ែត្រជាប់ជាមួយតំបន់ស្វយ័ត Zhuang Guangxi របស់ចិន។ 
សម្រេចការងារខ័ណ្ឌសីមាបោះបង្គោលព្រំដែនដើម្បីជួយសម្រួលដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម - ảnh 1 ទិដ្ឋភាពនៅកិច្ចប្រជុំនេះ (រូបថត៖ TTXVN)

នារសៀលថ្ងៃទី១១ ខែតុលា គណៈកម្មាធិការប្រជាជនខេត្ត Lang Son បាន រៀបចំកិច្ចប្រជុំបូកសរុបការងារគ្រប់គ្រងព្រំដែនក្រោយរយៈពេល១០ឆ្នាំសម្រេចការងារខ័ណ្ឌសីមា បោះបង្គោល ហើយអនុវត្តឯកសារគតិយុត្តចំនួន៣ស្ដីពី ព្រំដែនលើគោករវាងវៀតណាមនិងចិន។ ខេត្ត Lang Son មានខ្សែព្រំដែនជាង ២៣០គីឡូម៉ែត្រជាប់ជាមួយតំបន់ស្វយ័ត Zhuang Guangxi របស់ចិន។ ក្រោយ រយៈពេល១០ឆ្នាំសម្រេចរួចរាល់ការងារខ័ណ្ឌសីមា បោះបង្គោល ហើយអនុវត្ត ឯកសារគតិយុត្តចំនួន៣ស្ដីពីព្រំដែនលើគោកវៀតណាម-ចិនមក ស្ថានភាព ព្រំដែនខេត្ត Lang Son មានស្ថិរភាពជាស្ថាពរ ខ្សែព្រំដែននិងបង្គោលត្រូវបាន រក្សារឹងមាំ ដែលជួយសម្រួលដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់នៅសង្ខាង ទាំងពីរ ហើយកសាងខ្សែព្រំដែនរួមប្រកបដោយសន្តិភាព មិត្តភាព សហប្រតិ បតិ្តការនិងអភិវឌ្ឍ។ សកម្មភាពនាំចេញនាំចូល ជួញដូរទំនិញតាមព្រំដែនប្រព្រឹត្ត ទៅយ៉ាងងាយស្រួល។ ការងារធានាសណ្ដាប់ធ្នាប់ សុវត្ថិភាព ក៏ដូចជាកិច្ចសហ ការគ្រប់គ្រងច្រកទ្វារព្រំដែនរវាងភាគីទាំងពីរត្រូវបានធានាផងដែរ។ ជីវភាព រស់នៅរបស់ប្រជាជននៅតាមឃុំព្រំប្រទល់ កាន់តែមានស្ថិរភាពពីមួយថ្ងៃទៅមួយ ថ្ងៃផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ