សម្រេចគោលដៅសូន្យសុទ្ធនៅឆ្នាំ ២០៥០

(VOVWORLD) - ព្រឹត្តិការណ៍បិទភ្លើងដើម្បីឆ្លើយតបទៅនឹងយុទ្ធនាការម៉ោងផែនដីឆ្នាំ ២០២៤ នឹងប្រព្រឹត្តទៅចាប់ពីម៉ោង ២០:៣០ នាទី ដល់ម៉ោង ២១:៣០នាទី យប់ថ្ងៃសៅរ៍ ទី ២៣ ខែមីនា។ 

យុទ្ធនាការនេះអំពាវនាវដល់បុគ្គល អាជីវកម្ម និងសហគមន៍ជុំវិញពិភពលោកឱ្យ "បិទភ្លើង ចំណាយពេលមួយម៉ោងពេញដើម្បីភពផែនដី" លើកទឹកចិត្តឱ្យអាជីវកម្មកែលម្អដំណើរការផលិតកម្ម និងអនុវត្តដំណោះស្រាយបង្កើនប្រសិទ្ធភាព សកម្មភាពសន្សំថាមពល កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។ បុគ្គល និងអង្គការអាចអនុវត្តសកម្មភាពតូចៗ ដូចជាជិះកង់ ជ្រើសរើសទិញផលិតផលប្រើប្រាស់ដែលមិនប៉ះពាល់ដល់បរិស្ថាន ដាំដើមឈើ ចូលរួមព្រឹត្តិការណ៍ម៉ោងផែនដីក្នុងតំបន់ ឬគ្រាន់តែបិទឧបករណ៍អគ្គិសនីដែលមិនចាំបាច់រយៈពេលមួយម៉ោង។

ម៉ោងផែនដី ឆ្នាំ ២០២៤ នៅវៀតណាម ក្រសួងធនធានធម្មជាតិ និងបរិស្ថាន រួមជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម និងមូលនិធិពិភពលោកសម្រាប់ការពារធម្មជាតិ (WWF) អំពាវនាវដល់សាធារណជនឱ្យ "កាត់បន្ថយកាបូនិក - ឆ្ពោះទៅរកសូន្យសុទ្ធ"។ ទាក់ទងនឹងប្រធានបទនៃយុទ្ធនាការឆ្នាំ ២០២៤ ការកាត់បន្ថយការបំភាយកាបូនមានន័យថា កាត់បន្ថយការបំភាយឧស្ម័ន ដែលជាតម្រូវការចម្បង ដើម្បីសម្រេចបាននូវគោលដៅនៃការបំភាយឧស្ម័នសូន្យសុទ្ធ (Net Zero) នៅឆ្នាំ ២០៥០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ