សម្រេចពង្រាងរបាយការណ៍ស្ដីអំពីការងាររបស់រដ្ឋសភានិងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា
|
សម្រេចពង្រាងរបាយការណ៍ស្ដីអំពីការងាររបស់រដ្ឋសភានិងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា |
(VOV)_នាព្រឹកថ្ងៃទី១មិនា នៅទីក្រុងហាណូយ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋ
សភា បានរៀបចំសន្និសីទផ្តល់មតិចំពោះពង្រាងរបាយការណ៍ស្ដីអំពីការងាររបស់
រដ្ឋសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នីតិកាលទី១៣។ របាយការណ៍នេះ
បានវាយតំលៃលើគ្រប់វិស័យនៃការបំពេញភារកិច្ចនីតិរដ្ឋ កសាងច្បាប់ និងសម្រេច
ទៅលើបញ្ហាសំខាន់ៗ របស់ប្រទេសជាតិសកម្មភាពកិច្ចការបរទេស ការផ្លាស់ប្តូរថ្មី
និងកំណែទម្រង់សកម្មភាពរបស់រដ្ឋសភា ស្ថាប័ននៃរដ្ឋសភា គណៈប្រតិភូសមាជិកសភា។
អង្គសន្និសីទបានចាត់ទុកថា៖ ក្នុងអាណត្តិកន្លងទៅ សកម្មភាពរបស់រដ្ឋសភា
ត្រូវបានពង្រឹងនិងពង្រីកជានិច្ច ផ្លាស់ប្តូរថ្មីជាប្រចាំ ប្រកបដោយប្រសិទ្ធិភាពជាងជាក់ស្ដែងជាង៕