សម្រស់ប្រកបដោយភាពច្នៃប្រឌិតនៃ “និមិត្តរូបសត្វនាគនៅលើសិលាចារឹកបណ្ឌិត“

(VOVWORLD) - ដើម្បីអបអរសាទរទិវារំដោះរដ្ឋធានីហាណូយ (១០ តុលា ១៩៥៤ - ១០ តុលា ២០២៤) មជ្ឈមណ្ឌលសកម្មភាពវប្បធម៌វិទ្យាសាស្ត្រនៅ Van Mieu - Quoc Tu Giam បានបើកការតាំងពិពណ៌ក្រោមប្រធានបទ "និមិត្តរូបសត្វនាគ នៅលើសិលាចារឹកបណ្ឌិត"។

 
សម្រស់ប្រកបដោយភាពច្នៃប្រឌិតនៃ “និមិត្តរូបសត្វនាគនៅលើសិលាចារឹកបណ្ឌិត“ - ảnh 1“ខ្លោងទ្វារនាគទី ៧” បង្ហាញនិមិត្តរូបសត្វនាគក្នុងការប្រឡងបណ្ឌិតឆ្នាំ ១៧៦៦។
(រូបថត៖ VOV)
តាមរយៈការតាំងពិព័រណ៍បាននាំមកជូនអ្នកទស្សនា នូវការរកឃើញថ្មីៗអំពីក្បូរក្បាច់ រចនាសត្វនាគនៅលើសិលាចារឹកបណ្ឌិត Thang Long ចំនួន ៨២ ផ្ទាំង ដែល កំពុងត្រូវបានរក្សាទុកនៅ Van Mieu - Quoc Tu Giam។ ភាពរស់ រវើក និងភាពច្នៃប្រឌិតនៃនិមិត្តរូបសត្វនាគនៅក្នុងការតាំងពិពណ៌លើកនេះ បានជួយ ឱ្យទស្សនិកជនស្រមើស្រមៃកាន់តែច្បាស់អំពីទេពកោសល្យ និងភាពស្ទាត់ជំនាញ របស់សិប្បករឆ្លាក់ថ្ម ដែលបានលះបង់អស់ពីចិត្តដើម្បីបង្កើតឡើងរូបចម្លាក់ដ៏គួរឱ្យចាប់ អារម្មណ៍យ៉ាងពិតប្រាកដនៅលើសិលាចារឹក។ នេះមិនត្រឹមតែជាឃ្លាំងឯកសារដ៏មាន តម្លៃអំពីប្រវត្តិសាស្ត្រ វប្បធម៌ សង្គម និងការអប់រំរបស់វៀតណាមក្នុងរបបរាជានិយម ប៉ុណ្ណោះទេ ថែមទាំងជាស្នាដៃសិល្បៈដ៏វិសេសវិសាល ដែលសិប្បករឆ្លាក់ថ្មចង់បង្ហាញ សារដ៏មានអត្ថន័យជាច្រើនទៀតផង។ លោក Le Xuan Kieu នាយកមជ្ឈមណ្ឌល សកម្មភាពវប្បធម៌និងវិទ្យាសាស្ត្រ Van Mieu - Quoc Tu Giam បានឲ្យដឹងថា៖
“ជាមួយនឹងការតាំងពិព័រណ៍នេះ ភាពខុសប្លែកគ្នាគឺការពង្រីកតម្លៃផ្នែកវិចិត្រកម្ម ពោលគឺក្បូរក្បាច់រចនា។ នៅទីនេះ ជាក្បូរក្បាច់រចនាសត្វនាគនៅលើសិលាចារឹក បណ្ឌិត។ ជាធម្មតា សម្រាប់ទស្សនិកជនទៅទស្សនាសួនសិលាចារឹកបណ្ឌិត វាពិតជាពិបាកណាស់ដើម្បីចូលទៅជិតនិងឃើញភាពស្រស់ស្អាតនៃក្បូរក្បាច់រចនាសត្វនាគទាំងនេះ ប៉ុន្តែជាមួយនឹងការតាំងពិពណ៌នេះ យើងអាចមើលឃើញភាពស្រស់ស្អាតគួរឱ្យ ចាប់អារម្មណ៍ និងទាក់ទាញដែល សិប្បករឆ្លាក់ថ្មបានបង្កើតឡើងកាលពីរាប់រយឆ្នាំមុន”។
ការតាំងពិព័រណ៍ប្រធានបទ "និមិត្តរូបសត្វនាគនៅលើសិលាចារឹកបណ្ឌិត" ប្រព្រឹត្ត ទៅរហូតដល់ថ្ងៃទី ២៦ ខែសីហា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ