|
សមាហរណកម្ម IPU ជាភារកិច្ចស្នូលរបស់រដ្ឋសភាវៀតណាម (VOV) |
Vovworld-នារសៀលថ្ងៃទី២៦មិនានៅមជ្ឈមណ្ឌលសារព័ត៌មានសន្និសីទ
ជាតិហាណូយ ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung ប្រធាន IPU
វៀតណាម ប្រធាន IPU លោក Saber Choudhury អគ្គលេខាធិការ IPU លោក Martin
Chungong បានធ្វើអធិបតីសន្និសីទកាសែតអន្តរជាតិសំដៅផ្ដល់ព័ត៌មានសំរាប់
ស្ថាប័នសារព័ត៌មានក្នុងប្រទេសនិងអន្តរជាតិអំពីខ្លឹមសារនៃសម័យប្រជាមហា
សន្និបាតសហភាពអន្តរសភាពិភពលោកលើកទី១៣២ (IPU ១៣២)ដែលនឹងប្រព្រឹត្ត
ទៅនៅទីក្រុងហាណូយភាគខាងជើងវៀតណាមចាប់ពីថ្ងៃទី២៨មិនាដល់ថ្ងៃទី១
មេសា។
ថ្លែងមតិអំណរសាទនៅសន្និសីទកាសែតប្រធានរដ្ឋសភាវៀតណាមលោក
Nguyen Sinh Hung បានអះអាងថា IPU ១៣២ ជាព្រឹត្តិការណ៍នយោបាយសំខាន់ក្នុង
ប្រវត្តិសាស្ត្រការទូតសភាវៀតណាមនិយាយដោយឡែកការទូតវៀតណាមនិយាយ
រួម។ វៀតណាមត្រៀមជាស្រេចសំរាប់ IPU ១៣២ និងសន្យានឹងខំប្រឹងប្រែងអស់ពី
កំលាំងកាយចិត្តរបស់ខ្លួនសំរាប់ជោគជ័យនៃព្រឹត្តការណ៍សំខាន់នេះ។
ប្រធាន IPU Saber Choudhury និងអគ្គលេខាធិការ IPU Martin Chungong សុទ្ធតែ
វាយតំលៃខ្ពស់ប្រធានបទនៃ IPU ១៣២ លើកនេះនិងចាត់ទុកនេះជាប្រធានបទមាន
ចរិតលក្ខណៈស្នូល។ ប្រធាន IPU លោក Saber Choudhury បានអះអាងថា៖
“ប្រធានបទនៃសន្និសីទនឹងបង្ហាញតាមរយៈសេចក្តីថ្លែងការណ៍ហាណូយ។ នេះ
ជាសេចក្តីថ្លែងការណ៍រួមនៃសម័យប្រជុំនិងបានផ្ញើរជូនសម័យប្រជុំអង្គការ
សហប្រជាជាតិដែលនឹងប្រព្រឹត្តទៅនាខែកញ្ញាខាងមុខ។ វៀតណាមដើរតួនាទីសំខាន់
ក្នុងការអនុវត្តគោលដៅសហសវត្សនិងត្រូវបានអន្តរជាតិទទួលស្គាល់។ យើងខ្ញុំ
សប្បាយរីករាយបានសហប្រតិបត្តិការជាមួយរដ្ឋសភាវៀតណាម។”
ឆ្លើយសំនួរអំពីគោលដៅជំរុញសមភាពភេទនៅសន្និសីទលើកនេះ ប្រធាន IPU
លោក Saber Choudhury បានអះអាងថា បញ្ហាសមភាពភេទជាអាទិភាពជួរមុខក្នុង IPU។
ស្ដីពីបញ្ហានេះ ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បានឲ្យដឹងថា៖
“នៅវៀតណាមក្នុងការកសាងច្បាប់ យើងខ្ញុំជានិច្ចកាលប្រឆាំងនឹងការកំណត់ជះ
ឥទ្ធិពលទៅលើនារីនិងកុមារ។ អណត្តិខាងមុខរដ្ឋសភានឹងខំប្រឹងប្រែងបង្កើនបន្ថែមនារី
ចំនួន៣០% ប្រសិនបើលើកជាងគឺល្អស្របតាមសមត្ថភាពរបស់បងប្អូននារី។”