សមាហរណកម្មទៅក្នុងសេដ្ឋកិច្ចអន្តរជាតិនិងបណ្ដាបញ្ហាដែលបានដាក់ចេញចំពោះវៀតណាម

 សមាហរណកម្មទៅក្នុងសេដ្ឋកិច្ចអន្តរជាតិនិងបណ្ដាបញ្ហាដែលបានដាក់ចេញចំពោះវៀតណាម - ảnh 1
សមាហរណកម្មទៅក្នុងសេដ្ឋកិច្ចអន្តរជាតិនិងបណ្ដាបញ្ហាដែលបានដាក់ចេញចំពោះវៀតណាម

(VOV)_ក្រោយរយៈពេល៣០ឆ្នាំដំណើការផ្លាស់ប្តូរថ្មី​ វៀតណាមបាន​និងកំពុង
ម្ចាស់ការធ្វើសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចអន្តរជាតិ បើកចេញ​ឱកាសបង្កើនកំ
ណើនសេដ្ឋកិច្ច ប៉ុន្តែក៏មានការលំបាកសាកល្បងជាច្រើន ដែលក្នុងនោះមានការ
លើកកំពស់សមត្ថភាពធ្វើសមាហរណកម្មទៅក្នុងសេដ្ឋកិច្ច​របស់តំបន់។ នេះគឺជា
សេចក្ដីសន្និដ្ឋាននៅក្នុងសន្និសីទ ស្ដីពី៖ ការផ្តួចផ្តើមគំនិតរបស់បក្ស រដ្ឋ ចំពោះការ
ធ្វើសមាហរណកម្មទៅក្នុងអន្តរជាតិ-បណ្ដាបញ្ហា​ដែលបានដាក់ចេញចំពោះការងារ
ធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ​ និងកំណត់ទិសដៅសំរាប់តំបន់ ដោយក្រសួងឧស្សាហ ពាណិជ្ជកម្មរៀបចំឡើងនាថ្ងៃទី២៣ ធ្នូ នៅទីក្រុងហាណូយ។ បណ្ដាដំណាង
បានចាត់ទុកថា៖ ការធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅ និងទូលំទូលាយជាមួយអន្តរ
ជាតិ បានរួមចំណែកពង្រឹងនិងពង្រីកគិត្តនាម រូបភាព កម្លាំងប្រកួតប្រជែង​របស់ខឿន
សេដ្ឋកិច្ចវៀតណាមលើឆាកអន្តរជាតិ។ មតិជាច្រើនបានចាត់ទុកថា៖ ដើម្បីការងារធ្វើ
សមាហរណកម្មអន្តរជាតិទទួលបានលទ្ធផលល្អជាង​នាពេលខាងមុខនេះ វៀតណាម
ត្រូវរៀបចំរចនាសម្ព័ន្ធនាំចេញ ជា​ពិសេសគឺគុណភាពកំណើន។ នៅក្នុងតំបន់ ត្រូវមាន
ការកំណត់ទិសដៅ​ត្រឹមត្រូវ ក្នុងពេលលាតត្រដាងអនុវត្ត ដើម្បីលើកកំពស់កម្លាំងធ្វើ​
សមាហរណកម្មក្នុងស្ថានភាពថ្មី។

          តាមការស្ថិតិថា៖ នាបច្ចុប្បន្នវៀតណាមមានទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសចំនួន១៥៥ ទាក់ទាញទុនវិនិយោគផ្ទាល់ពីបណ្ដាសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនរបស់ប្រ
ទេសនិងតំបន់ដែនដីចំនួន៧០។ វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជ
កម្មទ្វេភាគីចំនួន៨៨ បើកទូលាយទំនាក់ទំនងពាណិជ្ជកម្ម នាំចេញទំនិញទៅកាន់ទីផ្សារចំនួន២២០ លើ​ទូទាំងពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ