សមាហរណកម្មអន្តរជាតិ-បញ្ហាមួយចំនួនដាក់ចេញចំពោះវៀតណាមតាំងពីឆ្នាំ២០១៥

(VOVworld) - នាថ្ងៃទី១ កក្កដា នៅទីក្រុង Thai Nguyen ភាគខាងជើងវៀតណាម
​ក្រសួងការបរទេសវៀតណាមបានរៀបចំសិក្ខាសាលាក្រោមប្រធានបទ “សមាហ
រណកម្មអន្តរជាតិ-បញ្ហាមួយចំនួនដែលបានដាក់ចេញចំពោះវៀតណាមតាំងពីឆ្នាំ
២០១៥”​ ដោយមានការចូលរួមរបស់តំណាងនៃខេត្តចំនួន១៤នៅតំបន់ភាគខាង
ជើង។អនុរដ្ឋមន្រ្តីក្រសួងការបរទេសលោក Bui Thanh Son បានអញ្ជើញចូលរួមជា
អធិបតីក្នុងសិក្ខាសាលានេះ។បណ្ដាតំណាងបានពិភាគ្សាអំពីខ្លឹមសារមួយចំនួនដូច
ជា៖ស្ថានភាពពិភពលោកនិងគោលនយោបាយកិច្ចការបរទេសរបស់បក្ស រដ្ឋការ
ធ្វើសមាហរណកម្មក្នុងសេដ្ឋកិច្ចអន្តរជាតិក្នុងដំណាក់កាលថ្មី សហគមន៍អាស៊ាន
២០១៥ កិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិកនិងវៀតណាមជាដើម។
សមាហរណកម្មអន្តរជាតិ-បញ្ហាមួយចំនួនដាក់ចេញចំពោះវៀតណាមតាំងពីឆ្នាំ២០១៥ - ảnh 1
ទិដ្ឋភាពនៃសិក្ខាសាលានេះ (រូបថត៖TTXVN)

ស្ដីពី​ស្ថានភាពពិភពលោកនិងគោលនយោបាយកិច្ចការបរទេសរបស់បក្សនិងរដ្ឋ អនុរដ្ឋមន្រ្តីការបរទេសលោក Bui Thanh Son បានឲ្យដឹងថាដោយឈរលើមូលដ្ឋាន
បន្តវេននិងពង្រីកគោលមាគ៌ាកិច្ចការបរទេសក្នុងដំណាក់កាលផ្លាស់ប្ដូរថ្មីមហាសន្និ
បាតបក្សលើកទី១១បន្តអះអាងមុនក៏ដូចជាក្រោយនូវគោលមាគ៌ាកិច្ចការបរទេស
ឯករាជ្យ ម្ចាស់ការ សន្តិភាព សហប្រតិបតិ្តការនិងអភិវឌ្ឍន៍ បង្កើត ទំនាក់ទំនងពហុ
ភាគី សកម្មធ្វើសមាហរណកម្មអន្តរជាតិ ព្រមទាំងជាមិត្ត ជាដៃគូ គួរឲ្យជឿទុកចិត្ត
និងជាសមាជិកមានការទទួលខុសត្រូវក្នុងសហគមន៍អន្តរជាតិ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ