ស៊ុយអែត និងហ្វាំងឡង់ ត​ភ្ជាប់ការចរចាជាមួយតួកគី ស្តី​ពីការចូលជាសមាជិក ណាតូ

(VOVWORLD) - ប្រធានក្រុមចរចារស៊ុយអែត លោក Oscar Stenstrom កាលពីថ្ងៃទី៩ ខែមីនាបានឲ្យដឹងថា ប្រទេសនេះរួមជាមួយហ្វាំងឡង់កំពុងបោះជំហានជាក់លាក់ដើម្បីដោះស្រាយការព្រួយបារម្ភពីភាគីទួរគី ហើយប្រទេសទាំងបីនឹងបន្តបើកកិច្ចប្រជុំជាច្រើនស្តីពីការចូលរួមជាសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ។ 
ស៊ុយអែត និងហ្វាំងឡង់ ត​ភ្ជាប់ការចរចាជាមួយតួកគី ស្តី​ពីការចូលជាសមាជិក ណាតូ - ảnh 1អ្នកនាំពាក្យប្រធានាធិបតីតួកគី លោក Ibrahim Kalin និងរដ្ឋមន្ត្រីការបរទេសស៊ុយអែត Oscar Stenstrom ក្នុងការចរចាសមាជិកភាពណាតូរបស់ស៊ុយអែត ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២២។ (រូបថត៖ AFP/TTXVN)

ថ្លែងមតិបន្ទាប់ពីកិច្ចចរចារត្រីភាគីនៅទីស្នាក់ការ ណាតូ នៅទីក្រុងព្រុចសែល(បែលហ្ស៊ិក) លោក Stenstrom បានមានប្រសាសន៍ថា ភាគីទាំងបីបានឯកភាពគ្នា នឹងបន្តរៀបចំការចរចាថ្មីៗ ប៉ុន្តែមិនទាន់កំណត់ថ្ងៃជាក់លាក់នៅឡើយទេ។

ជំនួបនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីទីក្រុងអង់ការ៉ាធ្លាប់បានលុបចោលកិច្ច ពិភាក្សាពាក់ព័ន្ធ កាលពីខែមករា ដោយសារតែភាពតានតឹងកើនឡើង ជាមួយ ទីក្រុង Stockholm។ កិច្ចប្រជុំលើកមុនចំនួនពីរ មានការចូលរួមពីរដ្ឋមន្ត្រីការបរទេស និងផ្តោតលើបញ្ជីទាមទាររបស់ទួរគី។ ហ្វាំងឡង់ និងស៊ុយអែតបានដាក់ពាក្យសុំចូលជាសមាជិកណាតូជាផ្លូវការនៅខែឧសភាឆ្នាំ ២០២២ ។ រហូតមកដល់ពេលនេះ មានប្រទេសសមាជិកណាតូ ចំនួន ២៨/៣០ បានទទួលយកសមាជិកភាពរបស់ហ្វាំងឡង់ និងស៊ុយអែត ដើម្បីចូលរួមអង្គការនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ