ស៊ុយអែតចូលជាសមាជិកណាតូជាផ្លូវការ

(VOVWORLD) - នាយករដ្ឋមន្ត្រីលោក Kristersson បានកោតសរសើរសម័យកាលថ្មីជាប្រវត្តិសាស្ត្រក្នុងគោលនយោបាយសន្តិសុខរបស់ស៊ុយអែត។ 
ស៊ុយអែតចូលជាសមាជិកណាតូជាផ្លូវការ - ảnh 1អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg (ឆ្វេង) និងនាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Kristersson ។ ប្រភព៖ Bloomberg

នាថ្ងៃទី ៧ ខែមីនា ប្រទេសស៊ុយអែតបានក្លាយទៅជាសមាជិកទី ៣២ នៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ជាផ្លូវការបន្ទាប់ពីនាយករដ្ឋមន្ត្រីនៃប្រទេសនេះលោក Ulf Kristersson បានផ្ទេរឯកសារចូលជាសមាជិកដល់រដ្ឋាភិបាលសហរដ្ឋអាមេរិកនៅក្នុងពិធីមួយនៅទីក្រុងវ៉ាស៊ីនតោន នាថ្ងៃដដែល។

នាយករដ្ឋមន្ត្រីលោក Kristersson បានកោតសរសើរសម័យកាលថ្មីជាប្រវត្តិសាស្ត្រក្នុងគោលនយោបាយសន្តិសុខរបស់ស៊ុយអែត។ អញ្ជើញថ្លែងនៅទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីមានជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នោះ លោក Kristersson បានសង្កត់ធ្ងន់ថា៖ យើងខ្ញុំនឹងចែករំលែកបន្ទុក ការទទួលខុសត្រូវ និងហានិភ័យជាមួយសម្ព័ន្ធមិត្តរបស់យើង។

នាថ្ងៃដដែល អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានសរសើរចំពោះការដែលស៊ុយអែតបានក្លាយទៅជាសមាជិករបស់សម្ព័ន្ធភាព ដោយបញ្ជាក់ថា ប្រទេសអឺរ៉ុបខាងជើងនេះនាបច្ចុប្បន្នមានការធានាសុវត្ថិភាពខ្ពស់បំផុត។

មុននោះ ស៊ុយអែតបានដាក់ពាក្យចូលជាសមាជិកណាតូក្នុងខែឧសភា ឆ្នាំ ២០២២ ហើយត្រូវការការឯកភាពពីប្រទេសសមាជិកទាំងអស់នៃសម្ព័ន្ធភាពនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ