ស៊ុយអែតបញ្ឈប់ជាបណ្ដោះអាសន្នដំណើរការចូលជាសមាជិក NATO

(VOVWORLD) - តាមរយៈកាសែត Expressen លោករដ្ឋមន្ត្រីការបរទេស Tobias Billstrom បាននិយាយថា "ព្រឹត្តិការណ៍មួយចំនួនបានកើតឡើងនៅក្នុងសប្តាហ៍កន្លងមក ដែលបាននាំឱ្យដំណើរការនេះត្រូវបញ្ឈប់ជាបណ្តោះអាសន្ន"។

កាលពីថ្ងៃទី ២៨ ខែមករា រដ្ឋមន្ត្រីការបរទេសស៊ុយអែតលោក Tobias Billstrom បាននិយាយថា ដំណើរការដាក់ពាក្យចូលជាសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) របស់ប្រទេសត្រូវបានបញ្ឈប់ជាបណ្ដោះអាសន្ន។

តាមរយៈកាសែត Expressen លោករដ្ឋមន្ត្រីការបរទេស Tobias Billstrom បាននិយាយថា "ព្រឹត្តិការណ៍មួយចំនួនបានកើតឡើងនៅក្នុងសប្តាហ៍កន្លងមក ដែលបាននាំឱ្យដំណើរការនេះត្រូវបញ្ឈប់ជាបណ្តោះអាសន្ន"។ មន្ត្រីរូបនេះក៏បាននិយាយផងដែរថា រដ្ឋាភិបាលស៊ុយអែតនឹងផ្តោតលើការវិនិយោគលើវិស័យថាមពល ហើយត្រូវការពេលវេលាដើម្បីជំរុញការចូលជាសមាជិកអង្គការណាតូ។

មុននេះ ក្នុងអំឡុងពេលនៃការតវ៉ានៅជិតស្ថានទូតទួរគីនៅទីក្រុង Stockholm (ស៊ុយអែត) នៅថ្ងៃទី ២១ ខែមករា អ្នកនយោបាយស្តាំនិយមស៊ុយអែតលោក Stram Kurs Rasmus Paludan ដែលជាអ្នកប្រឆាំងជនអន្តោប្រវេសន៍ បានធ្វើសកម្មភាពដុតច្បាប់ចម្លងគម្ពីរកូរ៉ាន។ ប្រតិកម្មទៅនឹងឧបទ្ទវហេតុនេះ ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បានព្រមានថា ប្រទេសស៊ុយអែត នឹងមិនទទួលបានការគាំទ្រពីទីក្រុងអង់ការ៉ា ដើម្បីចូលរួមជាមួយអង្គការណាតូបន្ទាប់ពីព្រឹត្តិការណ៍នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ